អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ឧសភា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានជួបសម្ដែងការគួរសមជាមួយអគ្គទេសា ភិបាលអូស្ត្រាលីលោក Peter Cosgrove។ 
អូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ - ảnh 1 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong (ខាងស្ដាំ) ជួបសម្ដែងការគួរសមជាមួយអគ្គទេសា ភិបាលអូស្ត្រាលីលោក Peter Cosgrove

ក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសម្ដែងក្ដីសប្បយរីករាយចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអូស្ត្រាលី ពិសេសគឺក្នុងកាលៈទេសៈដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី២០ទិវាបង្កើតទំនាក់ទំនងការពារជាតិ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញមានគោលបំណងថា ក្នុងតួនាទីរបស់ខ្លួនគឺអគ្គទេសាភិបាលអូស្ត្រាលីបន្តគាំទ្រវៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។

        អគ្គទេសាភិបាលអូស្ត្រាលីលោក Peter Cosgrove បានវាយតំលៃថា ទីក្រុងហូជីមិញជាទីក្រុងស្វាហាប់មួយអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅលើពិភពលោក ហើយអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ