អូស្ត្រាលីវាយតម្លៃខ្ពស់នូវសក្តានុភាពនៃទីផ្សាររបស់វៀតណាម

អូស្ត្រាលីវាយតម្លៃខ្ពស់នូវសក្តានុភាពនៃទីផ្សាររបស់វៀតណាម - ảnh 1
អូស្ត្រាលីវាយតម្លៃខ្ពស់នូវសក្តានុភាពនៃទីផ្សាររបស់វៀតណាម
 (រូបថតៈ vov.vn)


(VOVworld)-ទីភ្នាក់ងារសារព័ត៌មានអូស្ត្រាលី(AAP)នាថ្ងៃទី២២កុម្ភៈបានឲ្យដឹង​ថា មន្ត្រីពាណិជ្ជកម្មនៃប្រទេសនេះកំពុងអំពាវនាវឲ្យក្រុមហ៊ុននាំចេញស្បៀងអាហារ ជម្រុញសកម្មភាពពាណិជ្ជកម្មនៅវៀតណាម សំដៅដណ្តើមបានប្រៀបខ្លាំងពីទីផ្សារ កំពុងរីកចំរើននេះ។​តាមសេចក្តីកំណត់របស់លោកស្រី Janelle Casey សមាជិក ពាណិជ្ជកម្មស្តីទីជាន់ខ្ពស់របស់អូស្ត្រាលីទទួលបន្ទុកវៀតណាមថា អ្នកលក់រាយនិង លក់ដុំនៅវៀតណាមកំពុងត្រូវការផលិតផលអន្តរជាតិមានគុណ ភាពខ្ពស់ដើម្បី
ឆ្លើយ តបនឹងតម្រូវការក្នុងប្រទេស ដោយសារអតិថិជនវៀតណាម កំពុងទទូល
យកនូវ ចំណេះដឹងទាក់ទិនដល់សុខភាពដោយបានផ្តោតសំខាន់ទៅ លើគុណភាព​សុវត្ថភាពរបស់ម្ហូបអាហារដែលកំពុងផ្លាស់ប្តូរទម្លាប់ប្រើប្រាស់នៅ វៀតណាម។​នា
បច្ចុប្បន្ន ផលិតផលរបស់អូស្ត្រាលីទទួលបានការពេញនិយមនៅ វៀតណាមដោយ សារគុណភាពខ្ពស់។​តាមទិន្នន័យស្ថិរតិសរឲ្យឃើញថាអូស្ត្រាលី កំពុងក្លាយទៅជា ទីផ្សារស្នូលសម្រាប់ការនាំចេញទូរស័ព្ទចល័តដោយតម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគី
កើន៣០%ក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ