អាស៊ាន ២០២០៖ ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែកក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំ AMC ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតចំនួន ១០ មកពីប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីផងដែរ។
អាស៊ាន ២០២០៖ ឯកអគ្គរដ្ឋទូតបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះ តួនាទីរបស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ូស្គូ (AMC) លោក Ngo Duc Manh (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ប្រធាន AMC ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូត Ngo Duc Manh បានអញ្ជើញចែករំលែកនិងធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅវៀតណាម និងសកម្មភាពនានារបស់ វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ព្រមទាំងលើកឡើងនូវវិធានការមួយចំនួនដើម្បីពង្រឹងការសម្របសម្រួលក្នុងក្របខ័ណ្ឌ AMC ជាមួយដៃគូរុស្ស៊ីផងដែរ។

ឯកអគ្គរដ្ឋទូតទាំងឡាយក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើសកម្មភាពជាច្រើនដើម្បីដឹកនាំនិងអនុវត្តរបៀបវារៈ ជាពិសេសក្នុងការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមទំរង់ប្រព័ន្ធវីដេអូក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩នៅតែវិវត្តន៍យ៉ាងស្មុគស្មាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ