អាស៊ានកសាងជួរកម្មាភិបាលក្នុងការធ្វើសមាហរណកម្មក្នុងតំបន់

(VOVworld) – សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ទើបនឹងបាន រៀបចំកម្មវិធីបណ្តុះបណ្ដាលកម្មាភិបាលពិសេសសំរាប់ប្រទេសចំនួន ៤ គឺ៖ កម្ពុជា
ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) សំដៅចែករំលែកនិងរៀនសូត្របទពិសោធន៍
អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមផែនការមេអំពីការកសាង សហគមន៍សេដ្ឋកិច្ច
អាស៊ាន (AEC) និងសហគមន៍វប្បធម៌សង្គមអាស៊ាន​ (ASCC)។ថ្លែងមតិក្នុងជំនួប
ជាមួយកម្មាភិបាលចំនួន ៨ រូប របស់ CLMV ចូលរួម កម្មវិធីនេះ អគ្គលេខាធិការ
អាស៊ាន លោក​ Le Luong Minh បានឲ្យដឹងថា៖ បណ្ដាកម្មាភិបាលនឹងចូលរួមកម្មវិធី
សហប្រតិបត្តិការក្នុងក្រប់ខ័ណ្ឌ AEC និង ASCC។ ក្រោយរយៈពេល ១ ឆ្នាំ បណ្តុះ
បណ្ដាល សមត្ថភាពគ្រប់គ្រងរាល់បញ្ហាទាក់ទិន ដល់ AEC និង ASCC របស់បណ្ដា
កម្មាភិបាលនឹងត្រូវបានលើកកំពស់។ កម្មវិធី នេះក៏ជួយឧត្ថម្ភកម្មាភិបាលនានារបស់
ប្រទេសចំនួន ៤​ ពោលខាងលើយល់ដឹងថែមទៀតអំពីទំនាក់តំនងដៃគូរយុទ្ធសាស្ត្រ
របស់អាស៊ានជាមួយបណ្ដាដៃគូរ សន្ទនា ជាពិសេសគឺជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ