អាស៊ានគឺជាដៃគូសំខាន់របស់កាណាដា

(VOVWORLD) - នៅថ្ងៃទី ១៣ ខែកក្កដា កិច្ចសន្ទនាអាស៊ាន - កាណាដា លើកទី ១៨ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ 
អាស៊ានគឺជាដៃគូសំខាន់របស់កាណាដា - ảnh 1ប្រតិភូចូលរួមការសន្ទនាតាមអ៊ិនធឺរណែតអាស៊ាន - កាណាដាលើកទី ១៨ (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនានេះ ឧបការីរដ្ឋមន្ត្រី ប្រធាន SOM កាណាដា លោក Paul Thoppil បានសង្កត់ធ្ងន់ថា អាស៊ានគឺជាដៃគូសំខាន់របស់កាណាដា ដោយតែងតែ យកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនង ជាមួយអាស៊ានដែលជាសរសរគ្រឹះសំខាន់ នៃ គោលនយោបាយការបរទេសរបស់កាណាដា។ លោក Paul Thoppil មានបំណងចង់បង្កើនទំនាក់ទំនងជាមួយអាស៊ាននិងចូលរួមឲ្យកាន់តែស៊ីជម្រៅនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។

ថ្លែងក្នុងកិច្ចប្រជុំ ក្នុងនាមគណៈប្រតិភូវៀតណាម លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន (ក្រសួងការបរទេស) បានស្នើឱ្យកាណាដា បន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិង ទប់ស្កាត់ជំងឺរាតត្បាតរបស់អាស៊ាន; ជួយបណ្តាប្រទេសអាស៊ានក្នុងការទទួលបានវ៉ាក់សាំងបង្ការ កូវីដ-១៩ ប្រកបដោយយុត្តិធម៌សមធម៌និងប្រសិទ្ធភាព។ វៀតណាមបានអះអាងជាថ្មីនូវគោលជំហរ គោលរបស់អាស៊ានស្តីពីសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ថា អាស៊ាននិងកាណាដាត្រូវសម្របសម្រួល ដើម្បីធានាបរិយាកាសក្នុងតំបន់ប្រកបដោយសន្តិភាពនិងស្ថិរភាពប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនិងពង្រឹងការកសាងទំនុកចិត្ត ការអត់ធ្មត់ មិនធ្វើយោធូបនីយកម្ម និងដោះស្រាយដោយសន្តិវិធីរាល់ជម្លោះដោយអនុលោមតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ