អាស៊ានិងចិនពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រខាងកើត

អាស៊ានិងចិនពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រខាងកើត - ảnh 1
មន្ត្រីការទូតអាស៊ាននិងចិនជួបចរចារអំពីបញ្ហា DOC និង COC

(VOVworld) - សន្និសីទមន្ត្រីជាន់ខ្ពស់ចិន-អាស៊ានលើកទី១០អំពីការអនុវត្តន៍សេចក្ដី
ថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បានប្រព្រឹត្ត
ទៅនាថ្ងៃទី២០ តុលានៅទីក្រុង Chengdu នៃខេត្ត Sichuan ភាគនិរតី ប្រទេសចិន។នៅ
ទីនេះ មន្ត្រីការទូតរបស់ចិននិងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
 ក៏បានអនុវត្តន៍ការពិគ្រោះយោបល់លើក្រមប្រតិបតិ្តនៅសមុទ្រខាង កើត (COC)
ទៀតផង។សេចក្ដីជូនដំណឹងសារព័ត៌មានជាផ្លូវការនៃសន្និសីទលើកនេះបាន
សង្កត់ធ្ងន់ថា ភាគីទាំងពីរទទួលបានការស្រុះចិត្តគំនិតលើការអនុវត្តន៍ DOC និង
ឆ្ពោះទៅសំរេច COC យ៉ាងឆាប់បំផុត។សន្និសីទបានធ្វើបច្ចុប្បន្នកម្មនូវផែនការ
សកម្មភាពក្នុង ដំណាក់កាល២០១៥-២០១៦ ដោយកិច្ចព្រមព្រៀងស្ដីពីកិច្ចសហ
ប្រតិបតិ្តការ នាវាចរណ៍ជាក់ស្ដែងក្នុងក្របខ័ណ្ឌ DOC លើវិស័យសុវត្ថិភាពនាវា
ចរណ៍ ស្វែង រកជួយសង្គ្រោះ ការពារបរិស្ថាននិងបង្ការប្រឆាំងបទល្មើសឆ្លងដែន។
ស្ដីពី COC ភាគីទាំងពីរបានពិភាគ្សាហើយបង្កើតបញ្ជីឈ្មោះនៃបញ្ហាសំខានៗក៏ដូច
ជាការតាក់តែងគំរោង COC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ