អាស៊ានដើរតួនាទីសំខាន់ក្នុងគោលនយោបាយរបស់ចិន

អាស៊ានដើរតួនាទីសំខាន់ក្នុងគោលនយោបាយរបស់ចិន - ảnh 1
នាយករដ្ឋមន្ត្រីចិន លោក Li Kieqang (Image:Vietnamplus)

(VOVworld) – ឆ្លើយសម្ភាសន៍នៃទីភ្នាក់ងារសារព័ត៌មានអាស៊ាន នាថ្ងៃទី ៧ តុលា នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានទទួលបញ្ជាក់ថា៖ ទំនាក់ទំនង រវាង
ចិននិងអាស៊ានកំពុងឈានឡើងដំណាក់កាលប្រវត្តិសាស្ត្រថ្មី។ ដោយហេតុ
នេះ ភាគីទាំង ២ ត្រូវមានយុទ្ធសាស្ត្រដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែល នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជនក្នុងតំបន់។ តាមលោក Li Kieqang ចិន ត្រៀមខ្លួនជាស្រេចពិភាក្សាអំពីការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហ
ប្រតិ បត្តិការមិត្តភាព សំដៅបង្កើតគ្រឹះស្ថាននយោបាយរឹងមាំសំរាប់ទំនុកទុកចិត្ត យុទ្ធសាស្ត្រទ្វេភាគី។ ភាគីទាំង ២ ត្រូវបង្កើនការជួបប្រាស្រ័យនិងកិច្ចសហប្រតិ បត្តិការលើវិស័យសន្តិសុខ សុក្រិដ្ឋយន្តការសន្និសីទរដ្ឋមន្ត្រីការពារប្រទេសរវាង
ចិននិងអាស៊ាន និងសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យក្រៅប្រពៃណី
ជាដើម។ ភាគីទាំង ២ ត្រូវបង្កើតរូបសណ្ឋានលើកកំពស់ប្រសិទ្ធភាពនៃតំបន់
ពាណិជ្ជកម្មសេរី ចិន-អាស៊ាន នាំតំលៃប្រាក់ពានិជ្ជកម្មទ្វេភាគីឡើង ១ លាន
លាន ដុល្លាអាមេរិក នាឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ