អាស៊ាននិងUNICEFចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបតិ្តការ

(VOVworld) - អគ្គលេខាធិកាសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
លោក Le Luong Minh និងនាយកមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF)
ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោក Daniel Toole នាថ្ងៃទី៤ ធ្នូបានចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ (FAC)រវាងអង្គការ
ទាំង២នេះ។

អាស៊ាននិងUNICEFចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបតិ្តការ - ảnh 1


ថ្លែងមតិនៅពិធីនេះ​ លោកអគ្គលេខាធិការ Le Luong Minh និងលោកនាយក Daniel
Toole សុទ្ធតែអះអាងនូវគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការរវាងអាស៊ាន
ជាមួយ UNICEF ព្រមទាំងឲ្យដឹងថា ភាគីទាំង២បានឯកភាពអំពីកម្មវិធីសកម្មភាព
១សំរាប់៥ឆ្នាំខាងមុខនេះ។ភាគីទាំង២ឆ្ពោះទៅគោលដៅរួមគឺធានាការគង់វង្ស អភិវឌ្ឍន៍យ៉ាងចីរភាពនិងពេញលេញ និងការចូលរួមរបស់កុមារសមស្របនឹងអនុ
សញ្ញាស្ដីពីសិទ្ធិកុមារ សេចក្ដីថ្លែងការណ៍សហស្សវត្សរ៍ និងគោលដៅអភិវឌ្ឍន៍
សហស្សវត្សរ៍នានា ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍ពិភព លោកទាំងមូលក្រោយឆ្នាំ
២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ