អាស៊ាននិងប្រទេសដៃគូចំនួន១០អនុម័តទៅលើការតម្រង់ទិសធំរួមគ្នាសហប្រតិបត្តិការអភិវឌ្ឍន៍

(VOVWORLD) -នាថ្ងៃទី៦មិថុនា នៅហ្វីលីពីន បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ ជាមួយដៃគូចំនួន១០ (PMC+1) ។
អាស៊ាននិងប្រទេសដៃគូចំនួន១០អនុម័តទៅលើការតម្រង់ទិសធំរួមគ្នាសហប្រតិបត្តិការអភិវឌ្ឍន៍ - ảnh 1អាស៊ាននិងប្រទេសដៃគូចំនួន១០អនុម័តទៅលើការតម្រង់ទិសធំរួមគ្នាសហប្រតិបត្តិការអភិវឌ្ឍន៍ 

នាថ្ងៃទី៦មិថុនា នៅហ្វីលីពីន បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+១ ជាមួយដៃគូចំនួន ១០ (PMC+1) ។ នៅទីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងប្រទេសដៃគូចំនួន១០បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗក្នុងឆ្នាំកន្លងទៅ អនុម័តទៅលើការតម្រង់ទិសធំៗសំរាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ បណ្ដាប្រទេសប្រមូលផ្តុំទៅលើវិស័យសំខាន់ៗ ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ជួបប្រាស្រ័យប្រជាជន អប់រំ…លៗ ស្តីអំពីស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិ បណ្ដារដ្ឋមន្ត្រីបរទេស បានពិភាគ្សាអំពីឧបសគ្គប្រពៃណី និងក្រៅប្រពៃណី ដែលក្នុងនោះមានស្ថានភាពនៅឧបទ្វីបកូរ៉េ សមុទ្រខាងកើត សន្តិសុខបណ្ដាញអ៊ីនធឺណែត។ បណ្ដារដ្ឋមន្ត្រីក៏បានអះអាង ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដើម្បីផលប្រយោជន៍រួម និងសង្កត់ធ្ងន់ទៅលើការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ (UNCLOS)1982 ជំរុញការអនុវត្តដោយទៀងទាត់និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ស្វាគមន៍ការដែលអាស៊ាននិងចិនឯកភាពអនុម័តទៅលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

          គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh  បានចូលរួមយ៉ាងសកម្ម និងរួមវិភាគទានចំពោះគ្រប់បញ្ហាដែលបានយកមកពិភាក្សានៅសន្និសីទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ