អាស៊ាននិងអ.ស.បបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ

អាស៊ាននិងអ.ស.បបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon (រូបថត៖AFP/Getty Images)

(VOVworld) - នាថ្ងៃទី៣០ កញ្ញា អាស៊ាននិងអ.ស.បបានអះអាងជាថ្មីម្ដងទៀតនូវ
ទំនាក់ទំនងដៃគូឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាននិងការអនុវត្តរបៀបវារៈអភិ
វឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០។កិច្ចសន្យានេះត្រូវបានបញ្ចេញនៅសន្និសីទ
រដ្ឋមន្រ្តីអាស៊ាន-អ.ស.បដែលត្រូវបានរៀបចំឡើងនៅទីស្ដីការអ.ស.បនៅទីក្រុង
ញូវយ៉ករបស់អាមេរិក។ភាគីទាំងពីរបានឯកភាពថា នឹងបន្តខំប្រឹងប្រែង ថែមទៀត
ដើម្បីលើកកំពស់គុណភាពកិច្ចសហប្រតិបតិ្តការអាស៊ាន-អ.ស.បតាម រយៈផែន
ការយុទ្ធសាស្ត្រនិងយូរអង្វែង រួមជាមួយប្រភពជំនួយឧបត្ថម្ភដ៏ស្ថិរភាព។សន្និសីទ
បន្តទទួលស្គាល់សារសំខាន់នៃការត្រួតពិនិត្យអនុវត្តទស្សនៈវិស័យ ក្រោយឆ្នាំ
២០១៥របស់សហគមន៍អាស៊ាន ក៏ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍ ដោយនិរន្តរ
ភាពនានាទៀតផង។សន្និសីទក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការដោះ
ស្រាយជំលោះដោយសន្តិវិធី រួមមានជំលោះនៅសមុទ្រខាងកើតទៀតផង តាម
រយៈការសន្ទនានិងសមស្របជាមួយច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ