អាស៊ាន​ប៉ារ់ា​ហ្គេម​ ១២៖ កីឡា​ហែលទឹក និងអត្តពលកម្ម ជួយក្រុមវៀតណាម ទទួល​មេដាយ​មាស​​លើស​ពី​គោលដៅ

(VOVWORLD) - កាលពីថ្ងៃទី៧ មិថុនា ក្រុមកីឡាហែលទឹក និងអត្តពលកម្មនៃប្រតិភូកីឡាជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ២១ គ្រឿង បង្កើតកំណត់ត្រាថ្មីចំនួន ៦ នៅក្នុងថ្ងៃប្រកួតផ្លូវការទី ៤ នៃព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍លើកទី ១២ (អាស៊ានប៉ារ៉ាហ្គេម) ដែលបានប្រព្រឹត្តទៅនៅកម្ពុជា។
អាស៊ាន​ប៉ារ់ា​ហ្គេម​ ១២៖ កីឡា​ហែលទឹក និងអត្តពលកម្ម ជួយក្រុមវៀតណាម ទទួល​មេដាយ​មាស​​លើស​ពី​គោលដៅ - ảnh 1កីឡាហែលទឹកវៀតណាមទទួលបានជោគជ័យក្នុង អាស៊ានប៉ារ៉ាហ្គេម ២០២៣។ (រូបថត៖ Cambodia2023)

លើសពីនេះ ក្រុមកីឡាអុកក៏បាននាំយកមេដាយមាសចំនួន ២គ្រឿង ជូនប្រតិភូកីឡាវៀតណាម លើវិញ្ញាសារឯកជននិងជាក្រុមផងដែរ។

គិតត្រឹមថ្ងៃទី៧ មិថុនា គណៈប្រតិភូកីឡាជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ៥៨ គ្រឿង មេដាយប្រាក់ចំនួន ៤៩ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧៤គ្រឿង ដែលឈរលំដាប់ថ្នាក់លេខ ៣ ក្នុងតារាងលទ្ធផលសរុប។ គោលដៅរបស់ប្រតិភូដែលបានកំណត់មុនថ្ងៃចេញដំណើរទៅចូលរួមការប្រកួតនោះ គឺដណ្ដើមមេដាយមាសពី ៥០-៥៥គ្រឿង ដែលជាប់ចំណាត់ថ្នាក់ក្នុង Top 3 នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ១២។

នៅលើតារាងមេដាយ ប្រតិភូកីឡាឥណ្ឌូនេស៊ីកំពុងឈានមុខគេដោយមានមេដាយមាសចំនួន ១២៣គ្រឿង; បន្ទាប់នោះគឺប្រតិភូកីឡាថៃ ដែលទទួលបានមេដាយមាសចំនួន ៩៦គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ