អាស៊ានសាមគ្គីដើម្បីជួយជ្រោមជ្រែងប្រជាជនវៀតណាមនិងហហ្វីលីពិនជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះHaiyan

(VOV)_នៅសន្និសីទរដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការ​អាស៊ី-អឹរ៉ុប
 (ASEM) លើកទី១១ ដែលកំពុងប្រព្រឹត្តទៅនៅឥណ្ឌា នាថ្ងៃ​ទី១១ ​និង​ទី១២  វិច្ឆិកា ប្រធានគណះប្រតិភូជាសមាជិកនានាបានបង្ហាញ​នូវការយោកយល់ដ៏ជ្រាល ជ្រៅនិងសាមគ្គីភាពខ្លាំងក្លាជាមួយប្រជាជន​ហ្វីលីពិននិងវៀតណាម ដែលរងផលប៉ះ ពាល់ផលវិបាកដ៏ធ្ងន់ធ្ងរដោយខ្យល់ព្យុះ​Haiyan បណ្ដាលឡើង ​។ នៅទីនេះ​ ប្រទេស ជាសមាជិកអាស៊ានជាច្រើនបានបង្ហាញចំណង​សាមគ្គី​ភាពដោយសកម្មភាពជាក់ ស្ដែងជាច្រើន ដើម្បីជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជនវៀតណាមនិងហ្វីលីពិន 
ឆ្លង់កាត់លើរាល់ការលំបាក់នាបច្ចុប្បន្ន។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោកស្រី ​Ha Kim Ngoc ប្រធានគណះប្រតិភូវៀតណាម បានសម្ដែងការដឹង​គុណ​ដ៏ជ្រាលជ្រៅរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំ
ពោះការយកចិត្ត​ទុកដាក់និងការចែករំលែករបស់បណ្ដាសមាជិកASEM ផង និង
ជូន​ដំណឹង​អំពីសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាមជួយ​ឧបត្ថម្ភប្រជាជន ហ្វីលីពិន ទឹកប្រាក់ចំនួន ១០០ ០០០ដុល្លារអាមេរិក​ទៀតផង​៕

អាស៊ានសាមគ្គីដើម្បីជួយជ្រោមជ្រែងប្រជាជនវៀតណាមនិងហហ្វីលីពិនជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះHaiyan - ảnh 1
ខ្យល់ព្យុះ​Haiyan (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ