អាស៊ាន-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ

អាស៊ាន-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ - ảnh 1
(រូបថត៖Vietnamplus)

(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៤៧និង
សន្និសីទទាក់ទិននានា នាថ្ងៃទី២៤ សីហា សន្និសីទពិគ្រោះយោបល់រវាងរដ្ឋមន្រ្តី
សេដ្ឋកិច្ចអាស៊ាននិងអាមេរិក (AEM-USTR) បានប្រព្រឹត្តទៅនៅរដ្ឋធានីគូឡាឡាំពួ
របស់ម៉ាឡេស៊ី។នៅទីនេះ  ភាគីទាំងពីរបានកត់សំគាល់ថា​ តំលៃប្រាក់ពាណិជ្ជកម្ម
និងវិនិយោគរវាងអាស៊ាននិងអាមេរិកបានកើនយ៉ាងខ្លាំងក្លានាពេលកន្លងទៅ។
តំលៃវិនិយោគរបស់អាមេរិកក្នុងតំបន់អាស៊ានទទួលបាន៥៤ពាន់លានដុល្លាអាមេ
រិកក្នុងដំណាក់កាល២០១០-២០១៤ ខណៈដែលតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ទទួលបាន២១២ពាន់លានដុល្លាអាមេរិក។ភាគីទាំងពីរបានឯកភាពថា អាស៊ាន
ចាំបាច់ត្រូវបន្តចូលរួមក្នុងសហគមន៍អាជីវកម្មអាមេរិកដើម្បីបច្ចុប្បន្នកម្មអំពីការ
ខំប្រឹងប្រែងនៃសហគមន៍នេះក្នុងការបង្កើតតំបន់ពាណិជ្ជកម្មនិង វិនិយោគមួយ
គ្មានព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ