អ.ស.ប. ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអ៊ុយក្រែន

អ.ស.ប.  ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអ៊ុយក្រែន - ảnh 1
អ.ស.ប. ដំណើរការកិច្ចប្រជុំជាបន្ទាន់អំពីស្ថានភាពនៅអ៊ុយក្រែន (Image: Vietnam+)


(VOVworld) – ចំពោះមុខភាពតាងតឹងនៅតំបន់ភាគខាងកើតអ៊ុយក្រែនកំពុងឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ នាព្រឹកថ្ងៃទី ១៤ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានដំណើរការកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់នេះ។
កិច្ចប្រជុំ នេះត្រូវបានរៀចបំឡើងតាមសំណើររបស់រុស្ស៊ី។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ
 ឯកអគ្គ រដ្ឋទូតរុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly Churkin បានប្រកាសសមត្ថភាព
ទាប់ ស្កាត់សង្គ្រាមស៊ីវិលមួយនៅអ៊ុយក្រែននាបច្ចុប្បន្នដែលផ្នែកទៅលើលោកខាង
លិច ទាំងស្រុង។ តាមលោក Vitaly Churkin បានឲ្យដឹងថា៖ ស្ថានភាពនៅភាគអាគ្នេយ៍ របស់អ៊ុយក្រែនបំរ៉ែបំរួលដ៏ស្មុគស្មាញនិងគ្រោះថ្នាក់ណាស់ដោយហេតុនេះសហគមន៍
អន្តរជាតិត្រូវទប់ស្កាត់សភាពការណ៍នេះ។ ទន្ទឹមនឹងនោះ​ លោក Vitaly Churkin ក៏បាន
ព្រមមានថា៖ សេចក្តីសម្រេចអំពីការដាក់ពង្រាយកងទ័ពទៅកាន់តំបន់អាគ្នេយ៍អ៊ុយ
ក្រែនរបស់រដ្ឋអំណាច Kiev ដើម្បីទប់ទល់នឹងការធ្វើបាតុកម្មនឹងនាំមកនូវផលវិបាកដ៏
ធ្ងន់ធ្ងរនិងធ្វើឲ្យវិបត្តិឡើងជណ្តើរថែមទៀត។

ក្នុងព្រឹត្តិការ ទាក់ទិនមួយទៀត នាថ្ងៃទី ១៣ មេសា សហភាពអឺរ៉ុប (EU) បានអំពាវ
នាវមជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែនបន្តអត់ធ្មត់ក្នុងសកម្មភាពសន្តិសុខដើម្បីស្តារឡើងវិញ
សិទ្ធិអំណាច របស់ខ្លួន។ នាថ្ងៃដ៏ដែល អគ្គលេខាធិការ NATO លោក Anders Fogh
Rasmussen បានសម្តែងការព្រួយបារម្មណ៍ចំពោះស្ថានភាពនៅអ៊ុយក្រែន ព្រមទាំង ស្នើឲ្យរុស្ស៊ីមិនបង្កភាពតានតឹងថែមទៀតនៅទីនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ