អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី

អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី - ảnh 1
អ.ស.ប. ដាស់តឿនបណ្ដាប្រទេសឲ្យឯកភាពគ្នាអំពីបញ្ជីឈ្មោះភាគីប្រឆាំងដែលនឹងចូលរួមការចរចារសន្តិភាពស៊ីរី (Image: VNA)


(VOVworld) – ក្នុងកាលៈទេសៈនៅសល់ត្រឹមតែ ១ សប្តាហ៍ទៀតនឹងប្រព្រឹត្តទៅ
ការចរចារសន្តិភាពស៊ីរីនៅទីក្រុង Geneva ស្វីស អគ្គលេខាធិការ អ.ស.ប. លោក
 Ban Ki Moon នាថ្ងៃទី ១៨ មករា បានឡើងសម្លេងដាស់តឿនបណ្ដាប្រទេសជា
សមាជិកនៃក្រុមជួយឧបត្ថម្ភអន្តរជាតិសំរាប់ស៊ីរី (ISSG) ឲ្យឯកភាពគ្នាអំពីបញ្ជី
ឈ្មោះបណ្ដាក្រុមប្រឆាំងនៅស៊ីរីដែលនឹងត្រូវបានអញ្ជើញចូលរួមការចរចារ
លើកនេះយ៉ាងឆាប់ៗ។ ការអំពាវនាវរបស់លោក Ban Ki Moon ត្រូវបាននាំចេញ
ក្នុងពេលប្រទេសជាសមាជិក ISSG ចំនួន ១៧ ក្នុងនោះមានអាមេរិករុស្ស៊ី
អារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនទាន់ឯកភាពអំពីបញ្ជីឈ្មោះភាគីប្រឆាំងនៅស៊ីរី
ឡើយ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃដដែល អ្នកនាំពាក្យរង
អ.ស.ប. លោក Farhan Haq បានឲ្យដឹងថា៖ អ.ស.ប. នឹងចាប់ផ្តើមផ្ញើរសេចក្តី
អញ្ជើញទៅតំណាងបណ្ដាភាគីប្រឆាំងបន្ទាប់ពីមហាអំណាចនានាបានឯក
ភាពគ្នាអំពីបញ្ជីឈ្មោះពោលខាងលើ។ លោក Haq ក៏បានសម្តែងការព្រួយ
បារម្មថា​៖ វង់ចរចារខាងមុខអាចត្រូវផ្អាកដោយការខ្វែងគំនិតរវាងប្រទេសនា
នាអំពីបញ្ហានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ