អ.ស.ប ពន្លឿនការងារធានាសន្តិសុខសំរាប់ក្រុមបេសកកម្ម OPCW នៅស៊ីរី

(VOVWORLD) - នាថ្ងៃទី១៨ មេសាមជ្ឈដ្ឋានមន្ត្រីសន្តិសុខរបស់អ.ស.បបានឲ្យដឹងថាក្រុម វាយតំលៃសុវត្ថិភាពនិងសន្តិសុខរបស់អ.ស.ប (UNDSS) កំពុងពិភាក្សាអំពី ការងារធានាសន្តិសុខជាមួយមជ្ឈដ្ឋានមន្ត្រីស៊ីរីនិងរុស្ស៊ី សំដៅអនុញ្ញាតឲ្យក្រុមអធិការនៃអង្គការហាមប្រាមអាវុធគីមី (OPCW) ឆាប់អនុវត្តន៍ការស៊ើបអង្កេត លើករណីវាយប្រហារដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមីនៅទីរួមស្រុក Douma។
នាបច្ចុប្បន្ន UNDSS កំពុងពិភាក្សាជាមួយតំណាងរដ្ឋាភិបាលស៊ីរីនិង ប៉ូលីសរុស្ស៊ី ស្ដីពីវិធីបង្កើននិងធានាសន្តិសុខនៅទីកន្លែងជាក់ស្ដែងនានានៅក្នុង ទីរួមស្រុក Douma តាមនោះជួយបញ្ជូនក្រុមអធិការ OPCW ទៅកាន់ ទីនេះយ៉ាងឆាប់បំផុតដែលអាចធ្វើបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ