អ.ស.ប. ព្រមានគ្រោះអាសន្ននិងការលាកល្បងចំពោះពិភពលោក


អ.ស.ប. ព្រមានគ្រោះអាសន្ននិងការលាកល្បងចំពោះពិភពលោក - ảnh 1
អ.ស.ប. ព្រមានគ្រោះអាសន្ននិងការលាកល្បងចំពោះពិភពលោក (VNA)

(VOVworld) – នៅមានការគំលាតដ៏ជ្រាលជ្រៅរវាងប្រជាពលរដ្ឋជាមួយមជ្ឈដ្ឋាន
 ថ្នាក់ដឹកនាំ។ ពួកឧទ្ទាមជ្រុលនិយមកំពុងបែងចែកភេទមនុស្សទៅជាពីបក្ស។
ផែនដីកំពុងវាយប្រហារទៅលើមនុស្សលោកដោយការកើនឡើងនៃកំរិតទឹក
សមុទ្រ​និងសីតុណ្ហភាពរួមជាមួយខ្យល់ព្យុះជាដ៏សាហាវ។ នេះគឺជាការចាប់ផ្តើម
ក្នុងបទសន្ទរកថារបស់អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon នៅពិធី
 បើកកិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំឆ្នាំលើកទី ៧១ នៃមហាសន្និបាត​ អ.ស.ប. នា
ថ្ងៃទី ២០ កញ្ញា នៅក្រុង New York អាមេរិក។ លោក Ban Ki Moon បានលើក
ច្បាស់ ថា៖ បណ្ដាជំលោះអំពើហឹង្សាកំពុងអូសបន្លាយដ៏ស្មុគស្មាញថែមទៀត
ក្នុងពេល នោះ ពួកជ្រុលនិយមកំពុងគំរាមកំហែងទៅលើរចនាសម្ព័ន្ធសង្គម។​
 អ្នកប្រមុខ អ.ស.ប. បានសង្កត់ធ្ងន់ទៅលើសង្គ្រាមនៅស៊ីរីដែលធ្វើឲ្យមនុស្ស
ជាច្រើនស្លាប់ និងរងរបួស ហើយរីករាលដាលស្ថានភាពអស្ថិរភាពក្នុងតំបន់
និងលើពិភព លោក។ លោកអំពាវនាវឲ្យភាគីទាក់ទិននានាបញ្ចប់ការបះទង្គិច
និងចាប់ផ្តើម​ការ ចរចារសន្តិភាព។ លោក   Ban Ki Moon បានសម្តែងការ
ព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារដែលកំពុង
ធ្លាក់ចូលក្នុងភាពទល់ច្រក។ ស្តីពីបញ្ហានៅឧបទ្វីបកូរ៉េលោកបានចាត់ទុកថា៖
 ការសាកល្បងនុយក្លេអ៊ែរលើកទី៥របស់ប្រទេសកូរ៉េខាងជើងកំពុងគំរាមកំ
ហែងទៅលើសន្តិភាពនិងស្ថិរភាពក្នុងតំបន់ព្រមទាំងដាស់តឿនព្យុងយ៉ាង
ផ្លាស់ប្តូរទង្វើរបស់ខ្លួនហើយអនុវត្តការតព្វកិច្ចចំពោះសហគមន៍អន្តរជាតិ។
ស្តីពីបញ្ហានៅអ៊ិយក្រែន លោកបានសង្កត់ថ្ងន់ថា៖ ស្ថានភាពអំពើហឹង្សានៅ
 ប្រទេសនេះមិនត្រឹមតែធ្វើអស្ថិរភាពក្នុងប្រទេសប៉ុណ្ណោះទេថែមទាំង
បង្កើនភាព តានតឹងនៅទូទាំងអឺរ៉ុបទៀងផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ