អ.ស.ប. ព្រួយបារម្ភអំពីការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យចំពោះប្រជាជន

(VOVWORLD) - ក្នុងកាលៈទេសៈភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ មិនទាន់បន្ធូស្រាលនៅឡើយ នាថ្ងៃទី ១៤ មិថុនា អ្នកប្រមុខខុទ្ទកាល័យអគ្គស្នការ អ.ស.ប. ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បាន សម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីការជះឥទ្ធិពលពីការធ្វើឯកោប្រទេស Qatar។ 
អ.ស.ប. ព្រួយបារម្ភអំពីការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យចំពោះប្រជាជន - ảnh 1 អ.ស.ប. ព្រួយបារម្ភអំពីការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យចំពោះប្រជាជន

(VOVworld) – ក្នុងកាលៈទេសៈភាពតានតឹងការទូតនៅតំបន់ឈូងសមុទ្រពែក្យ មិនទាន់បន្ធូស្រាលនៅឡើយ នាថ្ងៃទី ១៤ មិថុនា អ្នកប្រមុខខុទ្ទកាល័យអគ្គស្នការ អ.ស.ប. ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein បាន សម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីការជះឥទ្ធិពលពីការធ្វើឯកោប្រទេស Qatar។ លោក Al Hussein បានចាត់ទុកថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត សហព័ន្ធអេមីរ៉ាត អារ៉ាប់រួម អេហ្ស៊ីបនិង Bahrain បានកាត់ផ្តាច់ទំនាក់ទំនងការទូតនិងសេដ្ឋកិច្ច ជាមួយ Qatar គឺជាទង្វើដ៏ធ្ងន់ធ្ងរទាំងខាងទ្រង់ទ្រាយនិងរបៀបអនុវត្តផង។ កាយ វិការនេះអាចជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ជាពិសេសគឺគ្រួសារពហុសញ្ជាតិក៏ដូចជានិស្សិតដែលកំពុងរៀនសូត្រនៅទីនេះ។ លោក Al Hussein អំពាវនាវភាគីទាក់ទិននានាដោះស្រាយការខ្វែងគំនិតយ៉ាង ឆាប់រហ័សតាមរយៈសន្តិវិធី ហើយអត់ធ្មត់រាល់ទង្វើដែលអាចធ្វើមហន្តរាយទៅ លើភាពសម្បូររុងរឿង សុខាភិបាល ការងារធ្វើនិងជីវភាពរស់របស់ប្រជាពលរដ្ឋ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត មជ្ឈដ្ឋានមន្ត្រីការទូតក្នុងតំបន់វាយតំលៃថា៖ បណ្ដាប្រទេសអារ៉ាប់មិនទាន់នាំចេញផែនការជាក់ស្តែងណាមួយស្តីអំពីការ ជម្រាបជូន អ.ស.ប. ការផ្តើមគំនិតអំពីការអនុវត្តបទដាក់ទណ្ឌកម្មចំពោះបុគ្គល និងអង្គការទាក់ទិនដល់ Qatar ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ