អ.ស.ប. អំពាវនាវជាថ្មីម្តងទៀតឈប់បាញ់ភ្លាមមួយរំពិចនៅតំបន់ Gaza


អ.ស.ប. អំពាវនាវជាថ្មីម្តងទៀតឈប់បាញ់ភ្លាមមួយរំពិចនៅតំបន់ Gaza  - ảnh 1
អ.ស.ប. អំពាវនាវជាថ្មីម្តងទៀតឈប់បាញ់ភ្លាមមួយរំពិចនៅតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ២៨ កក្កដា អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-Moon បានអំពាវនាវជាថ្មីម្តងទៀតឲ្យអ៊ីស្រាអែលនិងចលនាឥស្លាមប្រដាប់អាវុធ Hamas របស់ប៉ាឡេស្ទីនប្រតិបត្តិតាមបទឈប់បាញ់ភ្លាមមួយរំពិចនិងគ្មានលក្ខ័ណ្ឌនៅ
តំបន់ Gaza ព្រមទាំង សង្កត់ធ្ងន់ទៅលើគោលដៅមនុស្សធម៌ ស្ថានភាពអំពើហឹង្សា នៅទីនេះត្រូវបញ្ចប់។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីវិលត្រឡប់
មកពីដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារវិញ អគ្គលេខាធិការ Ban Ki-Moon បាន
លើកច្បាស់នូវសារសៈសំខាន់ស្លាប់រស់នៃការបញ្ចប់អំពើអមិត្តនៅតំបន់ Gaza
ព្រមទាំង ដាស់តឿន យ៉ាងខ្លាំងក្លាភាគីទាក់ទិននានាជៀសវាងធ្វើឲ្យភាពតាន
តឹងឡើងជណ្តើរនាបច្ចុប្បន្ន។

លោកបានសម្តែងការព្រួយបារម្ភចំពោះការដែលកំលាំងការពារអ៊ីស្រាអែល
បានព្រមានជនស៊ីវិលរាប់ពាន់នាក់ភៀសខ្លួនពីទីក្រុង Gaza នាយប់ថ្ងៃទី ២៨
កក្ដដា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានឲ្យដឹងថា៖​ បណ្ដាការខំប្រឹងប្រែងអន្តរជាតិសំដៅទទួលបាន
បទឈប់បាញ់រវាង អ៊ីស្រាអែលនិង Hamas នៅតំបន់ Gaza ត្រូវនាំទៅលក្ខ័ណ្ឌ
មួយ៖ ចលនា Hamas ត្រូវ រំសាយអាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ