អ.ស.ប. អំពាវនាវឲ្យភាគីទាក់ទិននានានៅអ៊ុយក្រែនអត់ធ្មត់

អ.ស.ប. អំពាវនាវឲ្យភាគីទាក់ទិននានានៅអ៊ុយក្រែនអត់ធ្មត់ - ảnh 1
ការ ខំប្រឹងប្រែងរបស់ភាគីប្រឆាំងនៅទីនេះកំពុងធ្វើឲ្យរង្គោះរង្តើររដ្ឋាភិបាលស្រប់ ច្បាប់តែប៉ុណ្ណោះ។ (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាសមាជិក
សហភាពអឺរ៉ុប (EU) និងអាមេរិក នាយប់ថ្ងៃទី ២ ធ្នូ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក
Nikolai Azarov បានចោទប្រកាន់បណ្ដាអ្នកនយោបាយដែល បានឈរនៅពីក្រោយខ្នង
ការធ្វើបាតុកម្មនិងធ្វើស្ថានភាពនៅប្រទេសនេះអាក្រក់ទៅៗ។ តាម​លោក Azarov បណ្ដាមុខសញ្ញាពោលខាងលើត្រូវបានផ្តន្ទាទោស។ នាយប់ថ្ងៃដ៏ដែលក្នុងការឆ្លើយ
សម្ភាសនៃ​កាណាល់ទូរទស្សជាតិប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovych បានសង្កត់ធ្ងន់ថា៖ ប្រជាជនមានសិទ្ធិសម្តែងនូវទស្សនៈ​របស់ខ្លួន ប៉ុន្តែ បណ្ដាសកម្ម
ភាពនេះត្រូវមានចរិលក្ខណៈសន្តិភាព។ ស្តីអំពីស្ថានភាពនៅអ៊ុយក្រែន ប្រធានាធិបតី
រុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា៖ នេះគឺជាបញ្ហានយោបាយផ្ទៃក្នុងអ៊ុយក្រែន
ហើយការខំប្រឹងប្រែងរបស់ភាគីប្រឆាំងនៅទីនេះកំពុងធ្វើឲ្យរង្គោះរង្តើររដ្ឋាភិបាលស្រប់
ច្បាប់តែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បាន​អះអាងនូវទស្សនៈថា៖​ រុស្ស៊ីជានិច្ចកាលគោរព
សេចក្តីសម្រេចរបស់ប្រជាជន អ៊ុយក្រែន។ 

ក្នុងពេលនោះ អ្នកនាំពាក្យសេតវិមាន លោក Jay Carney បានចាត់ទុកថា៖ អាមេរិកមិន
ចាត់ទុកបណ្ដាការធ្វើបាតុកម្មនៅអ៊ុយក្រែនគឺការខំ ប្រឹងប្រែងផ្តួលរលំ ព្រមទាំង រិះគន់
ថា៖ ការរំសាយបាតុកម្មដោយអំពើហឹង្សារបស់កំលាំងប៉ូលីស អ៊ុយក្រែនគឺមិនអាចទទួល
យកបានឡើយ។ អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-moon នាថ្ងៃទី ២ ធ្នូ ក៏បានអំពាវ
នាវឲ្យភាគីទាក់ទិននានានៅអ៊ុយក្រែនអត់ធ្មត់ ហើយដាស់តឿនរៀបចំការសន្ទនាមួយ
សំដៅជៀសវាងអំពើហឹង្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ