អេស្ប៉ាញ- ​ប៉ូលីសប្រើប្រាស់ដងស្ទូចសម្អាតឡានតាក់ស៊ីដែលធ្វើកុប្បកម្មនៅទីក្រុង Madrid

(VOVWORLD) -   ប៉ូលីសប្រយុទ្ធប្រឆាំងនឹងកុប្បកម្មអេស្ប៉ាញ កាលពីថ្ងៃទី២៨ ខែមករា បានប្រើប្រាស់ម៉ាស៊ីនស្ទូចដើម្បី « ស្ទូចសម្អាត» ផ្លូវធំមួយនៅទីក្រុង Madrid ដែលត្រូវបានតាកុងឡានតាក់ស៊ីធ្វើកុប្បកម្មហ៊ុំព័ទ្ធ។
អេស្ប៉ាញ- ​ប៉ូលីសប្រើប្រាស់ដងស្ទូចសម្អាតឡានតាក់ស៊ីដែលធ្វើកុប្បកម្មនៅទីក្រុង Madrid - ảnh 1 ទិដ្ឋភាពនៃកុប្បកម្មនៅទីក្រុង Madrid

ប៉ូលីសជាច្រើនបានពាក់មួកការពារ និងនាំយកខែលចុះតាមមហាវិថីមជ្ឈមណ្ឌល Paseo de la Castlellana រួមជាមួយនឹងការជួយឧបត្ថម្ភពីម៉ាស៊ីនស្ទូច បានរុះរើឡានតាក់ស៊ីដែលហ៊ុំព័ទ្ធមហាវិថីសំខាន់នៅរដ្ឋធានីអេស្ប៉ាញ។ មិនអើពើចំពោះភាពតានតឹងរវាងតាកុងឡានតាក់ស៊ី និងប៉ូលីស គួរឲ្យសំណាងណាស់ដែលគ្មានការប៉ះទង្គិចគ្នាកើតឡើងនោះឡើយ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននោះ តាកុងឡានតាក់ស៊ីបានធ្វើកុប្បកម្មដោយទាមទារឲ្យមានការកំណត់បទបញ្ញត្តិយ៉ាងតឹងរឹងថែមទៀតចំពោះសេវាកម្មហៅឡានតាមរយៈកម្មវិធីផ្នែកទន់ដូចជា UBER។ តាកុងឡានបានឲ្យដឹងថា កម្មវិធីហៅឡានដូចជា UBER នោះ ឬក៏គូប្រកួតប្រជែងនៃសេវាកម្ម Cabify នៅអេស្ប៉ាញ  បានបណ្តាលឲ្យគេមិនអាចប្រកួតប្រជែងបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ