អេស្ប៉ាញបើកព្រំដែនជាមួយនឹងបណ្តាប្រទេសសមាជិកអឺរ៉ុបភាគច្រើន

(VOVWORLD) - នាថ្ងៃទី ២១ ខែមិថុនា ប្រទេសអេស្ប៉ាញបានបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរភាគច្រើនមកពីសហភាពអឺរ៉ុបនិងតំបន់ Schengen ដើម្បីជំរុញការទាក់ទាញទេសចរណ៍នៅពេលដែលប្រទេសនេះបានដកស្ថានភាពអាសន្នដែលអនុវត្តចាប់ពីថ្ងៃទី ១៤ ខែមីនា សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។
អេស្ប៉ាញបើកព្រំដែនជាមួយនឹងបណ្តាប្រទេសសមាជិកអឺរ៉ុបភាគច្រើន - ảnh 1 កម្លាំងសេនាជនអេស្ប៉ាបាញត្រួតពិនិត្យយានយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអេស្ប៉ាញ - ទួរគី។ (រូបថត៖ AFP / TTXVN)

 

នៅអាកាសយានដ្ឋាននានា គេអាចមើលឃើញថាមានអ្នកដំណើរជាច្រើនពីបរទេសបានវិលត្រឡប់មកប្រទេសអេស្ប៉ាញវិញ ឬពីប្រទេសអេស្ប៉ាញត្រឡប់ទៅស្រុកកំណើតរបស់គេវិញ បន្ទាប់ពីប្រទេសនេះអនុវត្តបទបញ្ជាបិទប្រទេសអស់រយៈពេលជាច្រើនខែ។

រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញលោក Salvador Illa បានឲ្យដឹងថាមានវិធានការគ្រប់គ្រងចំនួន៣សម្រាប់ភ្ញៀវទេសចរគឺរួមមាន “ ប័ណ្ណកំណត់ទីតាំងអ្នកដំណើរ” ដែលមានទិន្នន័យមូលដ្ឋានអំពីកាលវិភាគធ្វើដំណើរនិងទិន្នន័យសុខភាពរបស់ពួកគេ ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ និង "ការគ្រប់គ្រងដោយវិចារណញាណ" ដើម្បីធានាថាភ្ញៀវទេសចរមានសុខភាពល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ