អ.ស.បពន្យាពេលការរៀបចំកិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរី

អ.ស.បពន្យាពេលការរៀបចំកិច្ចចរចារសន្តិភាពអំពីបញ្ហាស៊ីរី - ảnh 1
បេសកជនពិសេស អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura (រូបថត៖Reuters)

(VOVworld) - ជំនួបចរចារអំពីបញ្ហាស៊ីរីដែលត្រូវបានសម្របសម្រួលដោយ
អ.ស.បនោះ នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី២០ កុម្ភៈ ជំនួសឲ្យថ្ងៃទី៨ កុម្ភៈ ដូចការ
គ្រោងដំបូង។សេចក្ដីជូនដំណឹងពោលខាងលើត្រូវបានបេសកជនពិសេសអ.ស.ប
ទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan de Mistura នាំចេញនាថ្ងៃទី៣១ មករា សំដៅបង្ក
លក្ខណៈងាយស្រួលដើម្បីបទឈប់បាញ់នៅស៊ីរីត្រូវបានអនុវត្តន៍ ហើយភាគី
ប្រឆាំងនៅទីនេះមានពេលវេលាដើម្បីបង្កើតឡើងរណសិរ្សឯកភាព មួយ។តាម
បេសកជនពិសេសរូបនេះថា ប្រសិនបើបទឈប់បាញ់នេះត្រូវបាន គោរពយ៉ាងមឹង
ម៉ាត់ គឺប្រការនេះនឹងជួយជំនួបចរចារសន្តិភាពនៅទីក្រុងហ្សឺណែវ នាពេលខាង
មុខទទួលបានលទ្ធផលជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ