អ.ស.បរំលឹកខួបអនុស្សាវរីលើកទី២០នៃសោកនាដកម្មប្រល័យពូជសាសន៍រូវ៉ានដា

អ.ស.បរំលឹកខួបអនុស្សាវរីលើកទី២០នៃសោកនាដកម្មប្រល័យពូជសាសន៍រូវ៉ានដា - ảnh 1
ពិធីរំលឹកខួបលើកទី២០នៃទិវាសោកនាដកម្មប្រល័យពូជសាសន៍ឆ្នាំ១៩៩៤
នៅ Kigali នាថ្ងៃទី៧មេសា (រូបថតៈREUTERS )


(VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃសោកនាដកម្មរូវ៉ានដា
នាថ្ងៃទី១៦មេសា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអំពាវនាវឲ្យបណ្តាប្រទេសជាសមា ជិកបន្តនូវការខំប្រឹងប្រែងរាំងស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសដ៏គ្រោះ ថ្នាក់ក្នុង
កាលៈទេសៈដែល អំពើហឹង្សានៅប្រព្រឹត្តទៅជាបន្តបន្ទាប់លើពិភព​លោក។ ថ្លែងមតិ
ក្នុងកិច្ចប្រជុំពិសេស១របស់អ.ស.ប សំដៅរំលឹកដល់ព្រឹត្តការណ៍ ប្រល័យពូជសាសន៍
ដ៏សាហាវឃោឃៅនេះ អគ្គលេខាធិការរងអ.ស.ប Jan Eliasson បានលើកត្រដែតអំពី
រាល់ការប៉ះទង្គិច និងអំពើហឹង្សាដែលកំពុងប្រព្រឹត្តទៅ នៅតំបន់ជាច្រើនលើពិភព
លោក។ បណ្តាការប៉ះទង្គិចនេះគឺដោយសារ ជំលោះ សាសនា ជាតិសាសនន៍ឬ
ភាសា។ ដោយហេតុនេះ បណ្តាប្រទេសជាសមាជិក​ត្រូវលើកកំពស់ការខំប្រឹងប្រែង
ដើម្បីរាំងស្កាត់រាល់សកម្មភាពនេះ ព្រមទាំង ការពារសិទ្ធមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ