អ.ស.បសន្យាថានឹង“ដើរតួនាទីយ៉ាងខ្លាំងក្លា”ក្នុងការខំប្រឹងប្រែងលុបបំបាត់ជំងឺអេបូឡា

អ.ស.បសន្យាថានឹង“ដើរតួនាទីយ៉ាងខ្លាំងក្លា”ក្នុងការខំប្រឹងប្រែងលុបបំបាត់ជំងឺអេបូឡា - ảnh 1
ភ្នាក់ងារសុខាភិបាលនៃអង្គការគ្រូូពេទ្យគ្មានព្រំដែនព្យាល
ឲ្យអ្នករងជំងឺអេបូឡា (រូបថតៈAFP/TTXVN )


(VOVworld)-នាថ្ងៃទី២៣សីហា អ.ស.ប បានចេញសេចក្តីប្រកាស​ដោយសន្យាថា “ដើរតួនាទីយ៉ាងខ្លាំងក្លា” ក្នុងការជួយលីបេរីយ៉ានិងបណ្តាប្រទេសជិតខាងប្រយុទ្ធ
ប្រឆាំងនឹងការរីករាលដាលរបស់អាសន្នរោគអេបូឡា។ លោកស្រី Kavin Landgren
ជា តំណាងពិសេសរបស់អគ្គលេខាធិការអ .ស.ប លោក Ban Ki-moon អំពីស្ថាន
ភាពជំងឺអេបូឡានៅលីបេរីយ៉ា បានឲ្យដឹងថា ស្ថានភាពជំងឺនៅលីបេរីយ៉ា ទាម
ទារឲ្យមានការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអ.ស.ប ជាមួយរដ្ឋអំណាច
លីបេរីយ៉ា ឲ្យខ្លាំងក្លា ជាងទៀត។ ដោយហេតុនេះ អ.ស.ប បានបញ្ចូនគ្រូពេទ្យជា
ជនជាតិអង់គ្លេស១នាក់ ទៅកាន់អាហ្វ្រិកខាងលិចនាថ្ងៃទី២១សីហា ដើម្បីនិនិត្យ
ទៅលើស្ថាភាពជាក់ស្តែង និងរួមផ្សំសកម្មភាពប្រយុទ្ធប្រឆំាងនឹងអាសន្នរោគ
អេបូឡាក្នុងក្របខ័ណ្ឌសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ