អ.ស.បអះអាងការពារកុមារជាការទទួលខុសត្រូវគតិយុត្តិនិងបទបញ្ជាសីលធម៍

អ.ស.បអះអាងការពារកុមារជាការទទួលខុសត្រូវគតិយុត្តិនិងបទបញ្ជាសីលធម៍ - ảnh 1
អ.ស.បអះអាងការពារកុមារជាការទទួលខុសត្រូវគតិយុត្តិនិងបទបញ្ជាសីលធម៍ (AFP/VNP)


        Vovworld-នាថ្ងៃទី១៨មិថុនាក្រោមអធិបតេយ្យភាពរបស់ម៉ាឡេស៊ីជា​ប្រទេស
ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខក្នុងខែមិថុនាឆ្នាំ២០១៥ស្ថាប័នសិទ្ធិ​អំណាច
ខ្ពស់បំផុតនេះរបស់អ.ស.បបានរៀបចំសម័យពិភាគ្សាបើកចំហរដោយ​ប្រធានបទ
កុមារនិងជំលោះប្រដាប់អាវុធនៅទីស្ដីការអ.ស.បនៅក្រុង New York អាមេរិក។
ក្នុងសេចក្តីប្រកាសមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon បានសង្កត់ធ្ងន់
ថា កិច្ចការពារកុមារនៅដំបន់មានជំលោះសង្គ្រាមជាការទទួល​ខុស​ត្រូវគតិយុត្តិនិង
បទបញ្ជាសីលធម៍។ ក្នុងសម័យពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga
ប្រធានក្រុមដំណាងវៀតណាមប្រចាំនៅអ.ស.ប តាងនាម​ឲ្យប្រទេសជាសមាជិក
អាស៊ាននានាបានសង្កត់ធ្ងន់ថា កិច្ចការពារកុមារត្រូវបាន​អនុវត្តលើគ្រប់វិស័យ
ពិសេសគឺត្រូវដោះស្រាយមូលហេតុពីដើមនៃជំលោះ។ អាស៊ានកំពុងខំប្រឹងប្រែង
កសាងកម្មវិធីសកម្មភាពដំបន់សំដៅអនុវត្តសេចក្តី​ថ្លែងការណ៍អាស៊ានស្ដីពីការ
កំចាត់អំពើរហឹង្សាចំពោះកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ