អូស្រ្តាលីនិងក្រុមហ៊ុនហ្វេសប៊ុក ពិភាក្សាគ្នាអំពីការដាក់កំហិតទៅលើការចែករំលែកមាតិកាព័ត៌មាន

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្ត្រាលី លោក Josh Frydenberg បានឲ្យដឹងថា លោកមានការពិភាក្សាក្នុងរយៈពេល ៣០ នាទី ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដើម្បីស្វែងរកវិធីដោះស្រាយពីស្ថានភាពនាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមទៀតថា កិច្ចចរចានឹងបន្តធ្វើនៅចុងសប្តាហ៍នេះ។
អូស្រ្តាលីនិងក្រុមហ៊ុនហ្វេសប៊ុក ពិភាក្សាគ្នាអំពីការដាក់កំហិតទៅលើការចែករំលែកមាតិកាព័ត៌មាន - ảnh 1ក្រុមហ៊ុនហ្វេសប៊ុកបានដាក់កំហិតទៅលើការចែករំលែកមាតិកាព័ត៌មានសម្រាប់អូស្រ្តាលី (រូបថត៖ EPA-EFE/TTXVN)

អាជ្ញាធរអូស្រ្តាលី និងក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានមានការពិភាក្សាគ្នាដ៏សំខាន់មួយនៅថ្ងៃទី ១៩ ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បានប្រកាសថាមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់អូស្រ្តាលីចែក រំលែក ឬមើលខ្លឹមសារព័ត៌មាននោះទេ ដើម្បីឆ្លើយតបទៅនឹងសេចក្តីព្រាងច្បាប់ ដែលអូស្ត្រាលីតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ត្រូវបង់ថ្លៃសម្រាប់ស្ថាប័នសារព័ត៌មាននៃប្រទេសនេះ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអូស្ត្រាលី លោក Josh Frydenberg បានឲ្យដឹងថា លោកមានការពិភាក្សាក្នុងរយៈពេល ៣០ នាទី ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដើម្បីស្វែងរកវិធីដោះស្រាយពីស្ថានភាពនាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមទៀតថា កិច្ចចរចានឹងបន្តធ្វើនៅចុងសប្តាហ៍នេះ។ គួរបញ្ជាក់ថា នៅថ្ងៃដដែលនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ក៏បានអំពាវនាវឱ្យក្រុមហ៊ុនហ្វេសប៊ុក លុបចោលរាល់ការដាក់កំហិតទៅលើការចែករំលែកព័ត៌មាន ជាមួយអ្នកប្រើប្រាស់អូស្ត្រាលីនិងត្រឡប់មកចូលរួមតុចរចាវិញជាមួយបណ្តាញទីភ្នាក់ងារព័ត៌មានមនានានៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ