អ៊ីស្រាអែល និងប៉ាឡេស្ទីនប្រតិកម្មខុសៗគ្នាជុំរិញសេចក្ដីសម្រេចចិត្តរបស់ Guatemala

(VOVWORLD) -នាថ្ងៃទី ២៥ ធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអបរអរសាទរចំពោះសេចក្ដីសម្រេចចិត្តរបស់ Guatemala បានប្ដូរទីតាំងស្ថានទូត ទៅយេរូសាឡឹម ហើយចាត់ទុកថាប្រទេសផ្សេៗទៀតនឹងធ្វើកាមសេចក្ដីសម្រេចចិត្តរបស់អាមេរិក។
អ៊ីស្រាអែល និងប៉ាឡេស្ទីនប្រតិកម្មខុសៗគ្នាជុំរិញសេចក្ដីសម្រេចចិត្តរបស់ Guatemala - ảnh 1អ៊ីស្រាអែល និងប៉ាឡេស្ទីនប្រតិកម្មខុសៗគ្នាជុំរិញសេចក្ដីសម្រេចចិត្តរបស់ Guatemala 

នាថ្ងៃទី ២៥ ធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអបរអរសាទរចំពោះសេចក្ដីសម្រេចចិត្តរបស់ Guatemala បានប្ដូរទីតាំងស្ថានទូត ទៅយេរូសាឡឹម ហើយចាត់ទុកថាប្រទេសផ្សេៗទៀតនឹងធ្វើកាមសេចក្ដីសម្រេចចិត្តរបស់អាមេរិក។ ក្នុងសេចក្ដីប្រកាសមួយ លោក Netanyahu បានអះអាងថាប្រទេសផ្សេងៗទៀតនឹងទទួលស្គាល់ យេរូសាឡឹម ហើយជូនដំណឹងអំពីការប្ដូរទីទាំងស្ថានទូត ព្រមទាំងសង្កត់ធ្ងន់ថា នេះគឺជាជំហាន់ចាប់ផ្ដើមដ៏សំខាន់។

នាថ្ងៃដដែល ក្រសួងការបរទេសប៉ាឡេស្ទីនបានប្រកាសថា ការដែល Guatemala សម្រេចចិត្តប្ដូរទីតាំងស្ថានទូតទៅយេរូសាឡឹម គឺជាទង្វើ ខុសច្បាប់ និងគួរឲ្យអាម៉ាស់។ សេចក្ដីប្រកាសពោលខាងលើងបានសង្កត់ធ្ងន់ទៅលើសកម្មភាពនេះ គឺដើរផ្ទុយនឹងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំវិហាកាតូលិកនៅយេរូសាឡឹម ក៏ដូចជាសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសលើសេចក្ដីសម្រចចិត្តរបស់អាមេរិក ដោយទទួលស្គាល់យេរូសាឡឹមជារដ្ឋធានី នៃអ៊ីស្រាអែល។

ប្រតិកម្មរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនត្រូវបាននាំចេញក្រោយពីពេលប្រធានាធិបតី Guatemala លោក Jimmy Morales បានឲ្យដឹងថា លោកបានចេញបញ្ជាអំពីការប្ដូរទីតាំងស្ថានទូតរបស់ប្រទេសនេះប្រចាំនៅ អ៊ីស្រាអែលទៅយេរូសាឡឹម ក្រោយពីកិច្ចចរចាជាមួយនាយករដ្ឋមន្ត្រី Natanyahu៕

ប្រតិកម្មទៅវិញ

ផ្សេងៗ