អ៊ីស្រាអែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឲ្យមានភាពប្រក្រតីឡើងវិញនូវចំណងមិត្តភាពជាមួយ UAE និងបារ៉ែន

(VOVWORLD) -  នាថ្ងៃទី ១៥ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឲ្យប្រក្រតីឡើងវិញនូវចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម (UAE) និងបារ៉ែន នៅឯសេតវិមាន ដោយបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

តាមនោះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីឡើងវិញ ជាមួយរដ្ឋមន្រ្តីការបរទេសបារ៉ែន លោក Abdullatif bin Rashid al-Zayani និងរដ្ឋមន្ត្រីការបរទេស UAE លោក Sheikh Abdullah Bin Zayed Al Nahyan នៅឯសេតវិមាន ដែលមានការចូលរួមរបស់ភ្ញៀវជាង ២០០ នាក់។ ក្រៅពីកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខារវាងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួមនិងបារ៉ែនមក ប្រទេសទាំងបីនឹងចុះហត្ថលេខាលើឯកសារត្រីភាគីមួយទៀត។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោកប្រធានាធិបតី Trump បានកោតសរសើរ នេះគឺជាជំហានដ៏សំខាន់សម្រាប់ឆ្ពោះទៅរកអនាគតមួយ ដែលនៅទីនោះ ប្រជាជនគ្រប់ជំនឿនិងគ្រប់ជាតិសាសន៍ទាំងអស់នឹងរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពនិងវិបុលភាពុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ