អ៊ីស្រាអែល​ជំរុញ​ខ្លាំង​​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា និង​បង្កក់​​ការ​ចរចា​ជាមួយ​ក្រុម​ហាម៉ាស

(VOVWORLD) - កាលពីថ្ងៃទី ២ ខែធ្នូ នៅថ្ងៃទីពីរនៃការប្រយុទ្ធគ្នាម្តងទៀតបន្ទាប់ពីបទឈប់បាញ់មនុស្សធម៌ កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនការវាយប្រហារទាំងអស់លើតំបន់ហ្គាហ្សា ហើយបានសម្រេចចិត្តបង្កកការចរចាបទឈប់បាញ់ជាមួយក្រុមហាម៉ាស។

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនកាលពីថ្ងៃទី ២ ខែធ្នូបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារលើតំបន់ហ្គាហ្សាជាមួយនឹងកម្លាំងទ័ពជើងអាកាស កងទ័ពជើងទឹក កាំភ្លើងធំ និងទ័ពលើគោក។

អ៊ីស្រាអែល​ជំរុញ​ខ្លាំង​​ការ​វាយ​ប្រហារ​លើ​តំបន់​ហ្គាហ្សា និង​បង្កក់​​ការ​ចរចា​ជាមួយ​ក្រុម​ហាម៉ាស - ảnh 1ផ្សែងហុយឡើងនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ រ៉យទ័រ

គោលដៅវាយប្រហាររួមមានតំបន់ភាគខាងជើង ខាងត្បូង និងកណ្តាលនៃតំបន់ហ្គាហ្សា រួមទាំងមន្ទីរពេទ្យមួយចំនួននៅតំបន់ហ្គាហ្សាភាគខាងជើង។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសុខភាពប៉ាឡេស្ទីនបានឲ្យដឹងថា យុទ្ធនាការវាយលុករបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្សជាង ១៥.២០០ នាក់ និងបណ្តាលឲ្យមនុស្សជិត ៤១.០០០ នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។ ចំនួនអ្នកស្លាប់ និងរងរបួសគឺច្រើនដងច្រើនជាងចំនួនអ្នកស្លាប់ និងរងរបួសសរុបនៅក្នុងជម្លោះមុនៗទាំងអស់ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមតស៊ូប្រដាប់អាវុធប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ ២០០៥មក នៅពេលដែលទឹកដីនេះត្រូវបានប្រគល់ឱ្យប៉ាឡេស្ទីនវិញ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា យុទ្ធនាការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលលើតំបន់ហ្គាហ្សា សម្រេចបាននូវវឌ្ឍនភាពសំខាន់ៗជាច្រើន រួមទាំងការកំទេចចោល មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសផងដែរ។ គួរកត់សម្គាល់ថា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅថ្ងៃដដែលបានប្រកាសថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសម្រេចចិត្ត កោះហៅគណៈប្រតិភូចរចារបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mosad នៅក្នុងប្រទេសកាតា វិលត្រឡប់ទៅប្រទេសវិញ ដែលមានន័យថា បង្កកការចរចាបទឈប់បាញ់ថ្មីជាមួយក្រុមហាម៉ាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ