អ៊ីស្រាអែលធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានយោធានៅតំបន់ហ្គាហ្សា

(VOVWORLD) -  នៅថ្ងៃទី១ ខែកក្កដា កម្លាំងពន្លត់អគ្គីភ័យ អ៊ីស្រាអែលបានឲ្យដឹងថា ប៉េងប៉ោងធំៗដែលបានបង្ហោះពីតំបន់ហ្គាហ្សា បានបង្កការឆាបឆេះចំនួន៤ករណី នៅតំបន់ Eshkol ភាគខាងត្បូងអ៊ីស្រាអែល ជាប់តំបន់ហ្គាហ្សា។

នាថ្ងៃទី២ ខែកក្កដា អ៊ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសសំដៅទៅលើទីតាំងយោធានៃចលនាឥស្លាមប្រដាប់អាវុធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាចាប់តាំងពីអ៊ីស្រាអែលនិងក្រុមហាម៉ាសសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ កាល់ពីខែឧសភាឆ្នាំនេះ។ នៅថ្ងៃទី១ ខែកក្កដា កម្លាំងពន្លត់អគ្គីភ័យ អ៊ីស្រាអែលបានឲ្យដឹងថា ប៉េងប៉ោងធំៗដែលបានបង្ហោះពីតំបន់ហ្គាហ្សា បានបង្កការឆាបឆេះចំនួន៤ករណី នៅតំបន់ Eshkol ភាគខាងត្បូងអ៊ីស្រាអែល ជាប់តំបន់ហ្គាហ្សា។

ក្នុងពេលជាមួយគ្នានោះ ប្រភពព័ត៌មានសន្តិសុខរបស់ហាម៉ាសបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសំដៅទៅលើមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសឡើយ។ ហើយការបង្ហោះប៉េងប៉ោងដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែមិថុនា កឺក្នុងគោលដៅតវ៉ានឹងភាគីស្តាំនិយមនៅអ៊ីស្រាអែល ដែលរៀបចំការដើរដង្ហែប្រចាំឆ្នាំ ដើម្បីរំលឹកខួបព្រឹត្តិការណ៍បញ្ចូលទឹកដីហ្សេរុយសាឡឹមខាងកើតរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ