អ៊ីស្រាអែលនឹងបន្តអនុវត្តយុទ្ធនាការយោធានៅតំបន់ Gaza ក្នុងករណីចាំបាច់


អ៊ីស្រាអែលនឹងបន្តអនុវត្តយុទ្ធនាការយោធានៅតំបន់ Gaza ក្នុងករណីចាំបាច់ - ảnh 1
អ៊ីស្រាអែលនឹងបន្តអនុវត្តយុទ្ធនាការយោធានៅតំបន់ Gaza ក្នុងករណីចាំបាច់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២ សីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានឲ្យដឹងថា៖ ប្រទេសនេះនឹងបន្តអនុវត្តយុទ្ធនាការយោធាតម្រង់
ទៅ លើចលនាឥស្លាម Hamas នៅតំបន់​ Gaza ក្នុងករណីចាំបាច់ដើម្បីស្តារ
សន្តិសុខឡើង វិញសំរាប់ប្រជាជនអ៊ីស្រាអែល។ ប្រតិកម្មចំពោះកាយវិការ
ពោលខាងលើ អ្នកនាំ ពាក្យចលាន Hamas លោក Fawzi Barhum បានឲ្យដឹង
ថា៖ Hamas នឹងបន្តសង្គ្រាមប្រឆាំងអ៊ីស្រាអែលដល់ពេលណាចលនាឥស្លាម
នេះទទួលបានបណ្ដាគោលដៅដែល បានដាក់ចេញ។ សេចក្តីថ្លែងការរបស់
ភាគីទាំង ២ ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ ស្ថានភាពនៅតំបន់ Gaza បានក្លាយទៅជាតានតឹងជាពិសេស​បន្ទាប់ ពីបទឈប់បាញ់ក្នុងរយៈពេល
៧២ ម៉ោង ត្រូវបានបំផ្លាញក្រោយរយៈពេល ប៉ុន្មានម៉ោងចូលជាធរមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ