អ៊ីស្រាអែលនិងប្រេស៊ីលសន្យាជម្រុញសម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មី

(VOVWORLD) -   ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រេស៊ីលនាថ្ងៃទី ២៨ ខែធ្នូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបពិភាក្សាជាមួយប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ។
អ៊ីស្រាអែលនិងប្រេស៊ីលសន្យាជម្រុញសម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មី - ảnh 1  នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro

 

នៅក្នុងជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសន្យាជំរុញ "សម្ព័ន្ធមិត្តយុទ្ធសាស្រ្តថ្មីមួយ" ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។ អ៊ីស្រាអែលក៏សង្ឃឹមថាប្រធានា ធិបតី       ប្រេស៊ីលសន្យានឹងប្តូរទីតាំងនៃស្ថានទូតប្រទេសនេះពីទីក្រុង Tel Aviv ត្រឡប់មកទីក្រុង Jerusalem វិញ។ រីឯលោកប្រធានាធិបតីប្រេស៊ីល លោក Bolsonaro បានអះអាងថាការពង្រីកទំនាក់ទំនងជាមួយអ៊ីស្រាអែលគឺជាអាទិភាពចម្បង របស់រដ្ឋាភិបាលថ្មី ជាពិសេសគឺនៅក្នុងវិស័យដែលអាចផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា កសិកម្ម សន្តិសុខនិងការពារជាតិជាដើម។ លោក Bolsanaro ក៏បានសំដែងនូវបំណងចង់នាំចូលបច្ចេកវិទ្យាផលិតកម្មទឹករបស់អ៊ីស្រា អែល ដើម្បីបម្រើតម្រូវការនានានៅតំបន់ភាគឦសាននៃប្រទេសនេះដែលមុននោះធ្លាប់រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ