អ៊ីស្រាអែលនិងរុស្ស៊ីនឹងរួមសហការក្នុងដំណើរការដកកងកម្លាំងបរទេសចេញពីប្រទេសស៊ីរី

(VOVWORLD) - រុស្ស៊ីនិងអ៊ីស្រាអែលនឹងរួមសហការគ្នា ដើម្បីធានាដំណើរការដកកងកម្លាំងបរទេសចេញពីស៊ីរី។ នាថ្ងៃទី ៣ ខែមីនា យោងតាមសេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រា អែល លោក Benjemin Netayahu នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុននោះ លោកបានលើក ច្បាស់ថា អ៊ីស្រាអែលនឹងបន្តវាយប្រហារតាមជើងអាកាសសំដៅលើគោលដៅ Hezbollah នៅប្រទេសស៊ីរី ព្រមទាំងរក្សាការទាក់ទងតាមខ្សែទូរស័ព្ទក្តៅរវាងរុស្ស៊ី និងអ៊ីស្រាអែល ដើម្បីទប់ស្កាត់ជម្លោះរវាងកងកម្លាំងប្រទេសទាំងពីរ។
អ៊ីស្រាអែលនិងរុស្ស៊ីនឹងរួមសហការក្នុងដំណើរការដកកងកម្លាំងបរទេសចេញពីប្រទេសស៊ីរី - ảnh 1 នាយករដ្ឋមន្ត្រីអ៊ីស្រា អែល លោក Benjemin Netayahu

លោក Benjemin Netayahu ក៏បានបន្តទៀតថា ថ្នាក់ដឹករុស្ស៊ី និងអ៊ីស្រាអែលបានឯកភាពគ្នាលើគោលដៅរួមស្តីពីការនាំយកកងកម្លាំងបរទេសដែលធ្លាប់មកដល់ប្រទេសស៊ីរីបន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងរយៈពេលជាង ៨ ឆ្នាំកន្លងទៅ ឲ្យចេញពីប្រទេស     មជ្ឈឹមបូព៌ានេះ។ លោកបានអះអាងទៀតថា ភាគីទាំងពីរបានយល់ព្រមបង្កើតកងកម្លាំងពិសេសរួម ដើម្បីសម្រេចគោលដៅនេះ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំអ៊ីស្រាអែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ