អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសដើម្បីសង់សឹកនឹងក្រុមឥស្លាម Hamas នៅតំបន់ហ្គាហ្សា

(VOVWORLD) -នាព្រឹកថ្ងៃទី២០ ខែមិថុនា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារជាបន្ត បន្ទាប់លើក្រុមឥស្លាមHamasនៅទីតាំងចំនួន ២៥ នៅតំបន់ហ្គាហ្សាដើម្បីឆ្លើយ តបនឹងការបាញ់រ៉ុក្កែតពីតំបន់ដែនដីនេះនៅអ៊ីស្រាអែល។
អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសដើម្បីសង់សឹកនឹងក្រុមឥស្លាម Hamas នៅតំបន់ហ្គាហ្សា - ảnh 1 អ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសដើម្បីសង់សឹកនឹងក្រុមឥស្លាម Hamas នៅតំបន់ហ្គាហ្សា

កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាមានរ៉ុក្កែតនិងគ្រាប់កាំភ្លើងធំប្រមាណ៣០គ្រាប់ ពីតំបន់ហ្គាហ្សា បានបាញ់បោះទៅកាន់ដែនដីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៩ ខែមិថុនា។ ប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែលបានរារាំងគ្រាប់រ៉ុកកែតចំនួន ៧ គ្រាប់ហើយនាបច្ចុប្បន្ននេះមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ និងការរងរបួសរបស់ភាគីអ៊ីស្រាអែលពីការបាញ់រ៉ុក្កែតនោះឡើយ ខណៈដែលសាក្សី ជាច្រើននាក់បានអះអាងថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបាន ធ្វើឱ្យទាហានក្រុមឥស្លាម Hamas ចំនួនពីរនាក់ត្រូវបានរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ