អ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់Gaza

អ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់Gaza - ảnh 1
ជនប៉ាឡេស្ទីននាំយកសាកសពរបស់គ្រួសារដែលរងគ្រាប់ភ្លើងដោយអ៊ីស្រាអែលបង្កឡើង
(រូបថត៖Reuters)


(VOVworld) - នាថ្ងៃទី៩ កក្កដា ប្រធានាធិបតីប៉ាឡេស្ទីនលោកMahmud Abbas បាន
ចោទប្រចាន់អ៊ីស្រាអែលបង្កឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់Gaza បន្ទាប់ពី
យុទ្ធនាការយោធា ដែលអ៊ីស្រាអែលដំណើរការនៅតំបន់នេះ បានសម្លាប់មនុស្ស
ប៉ាឡេស្ទីន៤៣នាក់។ថ្លែងមតិនៅកិច្ចប្រជុំមួយ ស្ដីពីវិបត្តិនាបច្ចុប្បន្នជាមួយថ្នាក់ដឹកនាំ
របស់ប៉ាឡេស្ទីននៅទីក្រុង Ramallah នៅតំបន់ត្រើយខាងលិចលោក Abbas បានអះអាង
ថា ការសម្លាប់រង្គាលទៅលើគ្រួសារទាំងអស់នេះគឺជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
ដែលអ៊ីស្រាអែលតម្រង់ទៅលើប្រជាជនប៉ាឡេស្ទីន។លោកបានឲ្យដឹងបន្ថែមថា អ្វីៗ
ដែលកំពុងប្រព្រឹត្តទៅ ជាសង្រ្គាមមួយប្រឆាំងប្រជាជនប៉ាឡេស្ទីទាំងស្រុង មិនមែនជា
បណ្ដាជនសកម្មប្រយុទ្ធឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ