អ៊ីស្រាអែល​បណ្ដេញ​នាយទាហានជាន់​ខ្ពស់ចំនួន​ពីរ​រូប​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ច្រឡំ​លើ​ក្បួនរថយន្ត​ជំនួយ​បរទេស

(VOVWORLD) - ទោះយ៉ាងណាក៏ដោយពួកគេបានរំលោភបំពានលើនីតិវិធីស្តង់ដារ។
អ៊ីស្រាអែល​បណ្ដេញ​នាយទាហានជាន់​ខ្ពស់ចំនួន​ពីរ​រូប​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាមផ្លូវ​អាកាស​ច្រឡំ​លើ​ក្បួនរថយន្ត​ជំនួយ​បរទេស - ảnh 1កាលពីថ្ងៃទី៣ ខែមេសា កងទ័ពអ៊ីស្រាអែលបានវាយប្រហាររថយន្តរបស់អង្គការជំនួយស្បៀងអាហារ World Central Kitchen ដោយបានសម្លាប់សមាជិក WCK ៧នាក់។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៥ ខែមេសា យោធាអ៊ីស្រាអែលបានឲ្យដឹងថា ការស៊ើបអង្កេតលើការវាយប្រហារតាមជើងអាកាសនៅតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍មុន ដែលបានសម្លាប់បុគ្គលិកជំនួយចំនួន ៧ នាក់បានរកឃើញកំហុសធ្ងន់ធ្ងរជាច្រើន និងការរំលោភបំពានលើនីតិវិធីយោធាស្តង់របស់កងទ័ព។ តាមនោះ នាយទាហានអ៊ីស្រាអែលចំនួនពីរនាក់ត្រូវបានបណ្តេញចេញ ហើយមេបញ្ជាការជាន់ខ្ពស់មួយចំនួនត្រូវបានស្តីបន្ទោស។ ការស៊ើបអង្កេតបានបង្ហាញថា កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមជើងអាកាសនាថ្ងៃទី៣ លើរថយន្តចំនួន ៣ របស់អង្គការជំនួយ World Central Kitchens ដោយសារយល់ច្រឡំថាគោលដៅគឺជាសមាជិកនៃចលនាអ៊ីស្លាមហាម៉ាស។ ទោះយ៉ាងណាក៏ដោយពួកគេបានរំលោភបំពានលើនីតិវិធីស្តង់ដារ។ ការវាយប្រហារតាមផ្លូវអាកាសច្រឡំលើក្បួនរថយន្តដឹកបុគ្គលិកជំនួយបរទេសនៃអង្គការ World Central Kitchen នៅកណ្តាលហ្គាហ្សាបានសម្លាប់មនុស្សចំនួន ៧ នាក់  ក្នុងនោះមានជនជាតិអង់គ្លេស អូស្ត្រាលី ប៉ូឡូញ ប៉ាឡេស្ទីន និងពលរដ្ឋអាមេរិក-កាណាដា។ ឧប្បត្តិហេតុនេះប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ