អ៊ីស្រាអែលបន្តដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើតំបន់ Gaza


អ៊ីស្រាអែលបន្តដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើតំបន់ Gaza - ảnh 1
អ៊ីស្រាអែលបន្តដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រង់ទៅលើតំបន់ Gaza (Image: VNA)

(VOVworld) – តាមបណ្ដាប្រភពព័ត៌មានរបស់ប៉ាឡេស្ទីន នាថ្ងៃទី ២១ សីហា
បានឲ្យដឹងថា៖ អ៊ីស្រាអែលបន្តដំណើរការវាយប្រហារតាមផ្លូវអាកាសតម្រង់
ទៅលើ ឈាបនដ្ឋាន Sheikh Radwan ភាគខាងជើងទីក្រុង Gaza ដែលធ្វើឲ្យជន
ប៉ាឡេស្ទីន ចំនួន ៤ នាក់ត្រូវស្លាប់។ ក្នុងពេលនោះ តាមកងទ័ពអ៊ីស្រាអែលបាន
ឲ្យដឹងថា៖ គេបាន វាយប្រហារទៅលើមុខសញ្ញាសង្គ្រាមសាសនាឥស្លាម
ចំនួន ៦ នាក់ ដែលកំពុងត្រៀម រៀបចំបាញ់ rocket ។ ប៉ុន្តែ គ្មានព័ត៌មានណា
មួយដែលបានបង្ហាញថា៖ រឿងហេតុ ចំនួន ២ ពោលខាងលើទាក់ទិនជាមួយ
គ្នាដែរឬទេ។ ក្នុងព្រឹត្តិការណ៍មួយទៀត ក្រុម ជនប្រដាប់អាវុធ Ezzedine al-
Qassam ចំណុះចលនាឥស្លាម Hamas បានទទួល ស្គាល់ថា៖ ថ្នាក់ដឹកនាំជាន់
ខ្ពស់ចំនួន ៣ រូបនៃចលនានេះត្រូវបានស្លាប់ក្នុងការវាយ ប្រហារតាមផ្លូវ
អាកាសរបស់អ៊ីស្រាអែលនាព្រឹកព្រលឹមថ្ងៃទី ២១ សីហា នៅទីក្រុង Rafah
ភាគខាងត្បូងតំបន់ Gaza។ តាមតួរលេខស្ថិតិថ្មីបំផុតបានឲ្យដឹងថា៖ ជន
ប៉ាឡេស្ទីនចំនួន ២២០០ នាក់ និងជនអ៊ីស្រាអែលចំនួន ៦៧ ត្រូវស្លាប់ក្នុង
ការបះ ទង្កិចគិតតាំងពីពេលយុទ្ធនាការយោធានៅតំបន់ Gaza របស់
អ៊ីស្រាអែលបានចាប់ផ្តើម នាថ្ងៃទី ៨ កក្កដា កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ