អ៊ីស្រាអែលប្រឆាំងជំតាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង

អ៊ីស្រាអែលប្រឆាំងជំតាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង - ảnh 1
អ៊ីស្រាអែលប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពមជ្ឈឹមបុព៌ារបស់បារាំង (Christantimes)


        Vovworld-នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី​២១
មិថុនាបានប្រកាសប្រឆាំងជំទាស់ការផ្ដើមគំនិតសន្តិភាពដោយបារាំងគាំពារ
សំដៅដោះស្រាយជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។​ ការផ្ដើមគំនិតរួម​មាន
​បណ្ដាភាគីចាប់ផ្ដើមឡើងវិញការចរចារសន្តិភាពនិងបន្ទាប់ពី១៨ខែចរចារ អ.ស.ប
នឹងប្រកាសប៉ាឡេស្ទីនជារដ្ឋឯករាជ្យដោយមិនអើពើរដល់ការចរចារនាំ​មកនូវកិច្ច
ព្រមព្រៀងដែរឬទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសង្កត់ធ្ងន់
ថា សន្តិភាពត្រឹមតែទទយលបានតាមរយៈការចរចាររវាងភាគី​នានា​ដែលគ្មាន
លក្ខណៈសំរេចកំណត់ប៉ុណ្ណោះទេ ប៉ុន្តែមិនមែនពីសកម្មភាព​ឯកតោ​ភាគីឬការ
បណ្ដុះបណ្ដាក់រាល់សេចក្តីសំរេចចិត្តនៃអ.ស.បឡើយ។ លោក Benjamin Netanyahu
បានចាត់ទុកសំណើររបស់បារាំងជាបទបញ្ជាមួយដោយ​មិន​គិតគូរដល់សំណូមពរ
សន្តិភាពរបស់អ៊ីស្រាអែលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ