អ៊ីស្រាអែលវាយប្រហារទៅលើកន្លែងយោធារបស់ Hamas នៅដំបន់ Gaza

អ៊ីស្រាអែលវាយប្រហារទៅលើកន្លែងយោធារបស់ Hamas នៅដំបន់ Gaza - ảnh 1
អ៊ីស្រាអែលវាយប្រហារទៅលើកន្លែងយោធារបស់ Hamas នៅដំបន់ Gaza (vietnamplus.vn)

        Vovworld-នាយប់ថ្ងៃទី១៤មិថុនា បណ្ដាយន្តហោះចម្បាំងរបស់អ៊ីស្រាអែល​បានវាយប្រហារទៅលើទីដៅយោធាជាច្រើននៅភាគខាងត្បូងភាគកណ្ដាលនិង
ភាគខាងជើងនៃដំបន់ Gaza ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកើតមានឡើងការបាញ់​
កាំជ្រួចពីដំបន់ Gaza ទៅដែនដីអ៊ីស្រាអែល។ ទោះបីជាមិនបណ្ដាលការខូចខាត​ដ៏ធ្ងន់ធ្ងរឲ្យទីតាំងយោធាក្តី ប៉ុន្តែការវាយប្រហារបានបង្កើតស្នូរផ្ទុះដ៏ធំនិង​បណ្ដាល​ការខូចខាតឲ្យផ្ទះសម្បែងនៅដំបន់ជំវិញ។ ​ការវាយប្រហារនេះបាន​កើត​មាន​ឡើង
ខណៈដែលទំនាក់ទំនងរបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនកំពុង​បង្កើនភាពតានតឹង
បន្ទាប់ពីករណីនិស្សិតអ៊ីស្រាអែល៣នាក់បាត់ខ្លួននៅដំបន់ត្រើយខាងលិចនាយប់
ថ្ងៃទី១២មិថុនា។​ អង្គការឥស្លាមជ្រុលនិយម Dawlat al Islam បានឡើងសម្លេង
ទទួលស្គាល់ថា​បានអនុវត្តការចាប់ចំណាប់ខ្មាំងនេះ ទន្ទឹមនឹង​នោះប្រកាសថា​នេះជាសកម្មភាពតបតវិញការដែលអ៊ីស្រាអែលវាយកំទិច​សមាជិក៣នាក់នៃក្រុម
នេះនៅត្រើយខាងលិចនាខែមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ