អ៊ីស្រាអែលវាយប្រហារទៅលើមូលដ្ឋានសឹករបស់ Hamas

(VOVWORLD) - នាថ្ងៃទី ៣០ វិច្ឆិកា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទៅលើមូលដ្ឋានសឹក ចំនួន ៤ របស់ចលនាឥស្លាម Hamas នៅតំបន់ហ្គាស្សា បន្ទាប់ពីកើតមានឡើងការវាយ ប្រហារដោយកាំភ្លើងធំពីភាគីប៉ាឡេស្ទីនទៅលើមូលដ្ឋានសឹករបស់អ៊ីស្រាអែលជិតនឹងតំបន់ នេះ។ 
អ៊ីស្រាអែលវាយប្រហារទៅលើមូលដ្ឋានសឹករបស់ Hamas  - ảnh 1 អ៊ីស្រាអែលវាយប្រហារទៅលើមូលដ្ឋានសឹករបស់ Hamas 

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទៅលើមូលដ្ឋានសឹក ចំនួន ៤ របស់ចលនាឥស្លាម Hamas នៅតំបន់ហ្គាស្សា បន្ទាប់ពីកើតមានឡើងការវាយ ប្រហារដោយកាំភ្លើងធំពីភាគីប៉ាឡេស្ទីនទៅលើមូលដ្ឋានសឹករបស់អ៊ីស្រាអែលជិតនឹងតំបន់ នេះ។ នាបច្ចុប្បន្ន មិនទាន់មានសេចក្តីជូនដំណឹងអំពីជនរងគ្រោះក៏ដូចជាគ្មានមុខសញ្ញាឬ អង្គការទទួលខុសត្រូវដំណើរការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែលនៅឡើយ។ កាយវិ ការតបតវិញរបស់កងទ័ពអ៊ីស្រាអែលប្រព្រឹត្តទៅក្នុងកាលៈទេសៈ ចលនាឥស្លាម Hamas និង ចលនា  Fatah ឯកភាពផ្អាកការផ្ទេប្រគល់សិទ្ធិត្រួតត្រាចុងក្រោយនៅតំបន់ហ្គាស្សាពីចលនា Hamas សំរាប់រដ្ឋអំណាចប៉ាឡេស្ទីនពីថ្ងៃទី ១ ធ្នូ ទៅថ្ងៃទី ១០ ធ្នូ ដើម្បីអាចសម្រេចឲ្យបាន កិច្ចព្រមព្រៀងទាំងអស់សំដៅបញ្ចប់ជំហានបង្រួបបង្រួមប្រកបដោយជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ