អេស្ស៊ីបចោទប្រកាន់កាតាពីការជួយឧបត្ថម្ភភេរវកម្មនៅលីប៊ី

(VOVWORLD) - នាថ្ងៃទី២៨ មិថុនា ក្រសួងការបរទេសអេហ្ស៊ីបបានចេញសេចក្ដី ប្រកាសដោយឲ្យដឹងថា ក្រុមបេសកកម្មអេហ្ស៊ីប្រចាំនៅអ.ស.បបានចោទប្រកាន់ កាតាពីការជួយឧបត្ថម្ភអង្គការភេរវកម្មនានានៅលីប៊ី។
អេស្ស៊ីបចោទប្រកាន់កាតាពីការជួយឧបត្ថម្ភភេរវកម្មនៅលីប៊ី - ảnh 1 រដ្ឋធានី Doha របស់កាតា (រូបថត៖Internet)

(VOVworld) - នាថ្ងៃទី២៨ មិថុនា ក្រសួងការបរទេសអេហ្ស៊ីបបានចេញសេចក្ដី ប្រកាសដោយឲ្យដឹងថា ក្រុមបេសកកម្មអេហ្ស៊ីប្រចាំនៅអ.ស.បបានចោទប្រកាន់ កាតាពីការជួយឧបត្ថម្ភអង្គការភេរវកម្មនានានៅលីប៊ី។ក្នុងកិច្ចប្រជុំរបស់អ.ស.បស្ដីពីឧបសគ្គក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនៅលីប៊ី ដែលប្រព្រឹត្តទៅនៅទីក្រុង ញូវយ៉កកាលពីថ្ងៃទី២៧ មិថុនាកន្លងទៅ ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ទទួលបន្ទុកបញ្ហាអារ៉ាប់លោក Tarek al-Quni បានឲ្យដឹងថា ក្រុមភេរវកម្មនានា នៅលីប៊ីទទួលបានការជួយឧបត្ថម្ភពិសេសពីកាតានិងប្រទេសមួយចំនួនទៀតក្នុងតំបន់។តាមលោក al-Quni ថា លីប៊ីបានក្លាយទៅជាឋានសួគ៍សំរាប់ភេរវករ ហើយឥទ្ធិពលអាក្រក់របស់លទ្ធិភេរវកម្មនៅលីប៊ីបានរីកសាយ ភាយទៅកាន់ ប្រទេសជិតខាងនិងតំបន់នានាទាំងស្រុងហើយ។

        ក្នុងបម្រែបម្រួលតបតវិញ ក្រុមបេសកកម្មកាតាប្រចាំនៅអ.ស.បបានឲ្យដឹង ថា សេចក្ដីប្រកាសរបស់អេហ្ស៊ីបគឺមិនមានមូលដ្ឋានឡើយ ហើយរបាយការណ៍ របស់អ្នកជំនាញការមួយចំនួនបានបញ្ជាក់ថា ក្រុង Doha មិនចូលរួមក្នុងសកម្ម ភាពណាមួយដែលបង្កឡើងអស្ថិរភាពនៅលីប៊ីនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ