អាស៊ីអាគ្នេយ៍ត្រូវការវិនិយោគថវិកា ២១០ ពាន់លានដុល្លារអាមេរិក/ឆ្នាំលើថាមពលកកើតឡើងវិញ

(VOVWORLD) - ជាមួយនឹងការវិនិយោគ កាន់តែច្រើនលើថាមពលកកើតឡើងវិញ នៅឆ្នាំ ២០៥០ អាស៊ានក៏អាចកាត់បន្ថយការ ចំណាយលើថាមពល និងសន្សំថវិកាចំនួន ១,៥ ទ្រីលានដុល្លារអាមេរិកទាក់ទងនឹង សុខភាពមនុស្ស និងការខូចខាតបរិស្ថានពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលផងដែរ។
អាស៊ីអាគ្នេយ៍ត្រូវការវិនិយោគថវិកា ២១០ ពាន់លានដុល្លារអាមេរិក/ឆ្នាំលើថាមពលកកើតឡើងវិញ - ảnh 1វាលស្រែប្រាំងនៅខេត្ត Suphanburi ប្រទេសថៃ។ (រូបថត៖ AFP/VNA)
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវការបង្កើនការវិនិយោគប្រចាំឆ្នាំឡើងជាងទ្វេដងក្នុងការផលិតថាមពលកកើតឡើងវិញ ដើម្បីពន្លឿនការបម្លែងថាមពល ហើយបំពេញ គោលដៅអាកាសធាតុ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលកកើតឡើង វិញអន្តរជាតិ (IRENA) ចេញផ្សាយនៅថ្ងៃទី ១៩ ខែកញ្ញា ក្នុងរយៈពេលវែងបណ្តា ប្រទេសគួរតែវិនិយោគថវិកាជាមធ្យម ២១០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំលើ ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល ហើយដើម្បីជួយទ្រទ្រង់បច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធចាប់ពីពេលនេះដល់ឆ្នាំ ២០៥០ ដែលរួមចំណែកដល់ការរក្សាការ ឡើងកំដៅផែនដីត្រឹម ១,៥ អង្សាសេ បើធៀបនឹងយុគសម័យមុនឧស្សាហកម្ម។ របាយការណ៍នេះបានលើកច្បាស់ថា ការវិនិយោគសរុបអាចឡើងដល់ ៦ ទ្រីលាន ដុល្លារអាមេរិកនៅឆ្នាំ ២០៥០។ យោងតាម IRENA នៅឆ្នាំ ២០៥០ ប្រទេសនានាអាច កាត់បន្ថយការចំណាយថាមពលរហូតដល់ ១៦០ ពាន់លាន។ ជាមួយនឹងការវិនិយោគ កាន់តែច្រើនលើថាមពលកកើតឡើងវិញ នៅឆ្នាំ ២០៥០ អាស៊ានក៏អាចកាត់បន្ថយការ ចំណាយលើថាមពល និងសន្សំថវិកាចំនួន ១,៥ ទ្រីលានដុល្លារអាមេរិកទាក់ទងនឹង សុខភាពមនុស្ស និងការខូចខាតបរិស្ថានពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ