អាហ្វហ្គានីស្ថាន៖ ការផ្ទុះអាវុធ និងប្រយុទ្ធតតាំងគ្នានៅ Jalalabad បណ្ដាលឲ្យមានអ្នករបួស និងស្លាប់ច្រើន

(VOVWORLD) -មានសម្លេងបំផ្ទុះចំនួន ២ លើកនៅជិតអាគារនៃក្រសួងហិរញ្ញវត្ថុ បន្ទាប់មកមានមុខសញ្ញាមួយចំនួនបានចូលក្នុងអាគាររដ្ឋាភិបាល ហើយកើតមានឡើងការប្រយុទ្ធតតាំងគ្នាជាមួយកម្លាំងសន្តិសុខ។
អាហ្វហ្គានីស្ថាន៖ ការផ្ទុះអាវុធ និងប្រយុទ្ធតតាំងគ្នានៅ Jalalabad បណ្ដាលឲ្យមានអ្នករបួស និងស្លាប់ច្រើន - ảnh 1ការផ្ទុះអាវុធ និងប្រយុទ្ធតតាំងគ្នានៅ Jalalabad បណ្ដាលឲ្យមានអ្នករបួស និងស្លាប់ច្រើន

នាថ្ងៃទី ១៣ ឧសភា មជ្ឈដ្ឋានមន្ត្រីអាហ្វហ្គានីស្ថាន បានឲ្យដឹងថា៖ ករណីផ្ទះអាវុធមួយបានកើតឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមជ្រុលនិយម បន្ទាប់ពីករណីបំផ្ទុះនៅទីក្រុង Jalalabad ចំណុះខេត្ត Nangarhar របស់ Jalalabad ប៉ែកខាងកើត ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ និង ៣៣ នាក់ទៀតរងរបួស។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្ដីរបស់អភិបាលខេត្ត Nangarhar លោក Attaullah Khogyani បានឲ្យដឹងថា៖ មានសម្លេងបំផ្ទុះចំនួន ២ លើកនៅជិតអាគារនៃក្រសួងហិរញ្ញវត្ថុ បន្ទាប់មកមានមុខសញ្ញាមួយចំនួនបានចូលក្នុងអាគាររដ្ឋាភិបាល ហើយកើតមានឡើងការប្រយុទ្ធតតាំងគ្នាជាមួយកម្លាំងសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ