អាហ្វហ្គានីស្ថានកំណត់ពេលវេលាថ្មីដើម្បីប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - បន្ទាប់ពីការពន្យារពេលជាច្រើនលើកច្រើនសារមក មជ្ឈដ្ឋានមន្រ្តីអាហ្វហ្គានីស្ថានបានកំណត់ពេលវេលាថ្មី ដើម្បីប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែមុននៅប្រទេសនេះ ដោយរៀបចំឡើងនៅក្នុងខែវិច្ឆិកា។
អាហ្វហ្គានីស្ថានកំណត់ពេលវេលាថ្មីដើម្បីប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី - ảnh 1 អាហ្វហ្គានីស្ថានកំណត់ពេលវេលាថ្មីដើម្បីប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី (រូបថត៖ AFP/TTXVN)

យោងតាមប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យរបស់អាហ្វហ្គានីស្ថាន (IEC) លោក Hawa Alam Nuristani បានឲ្យដឹងថាលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនឹងត្រូវប្រកាសនៅថ្ងៃទី ១៤ ខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថាមានអ្នកបោះឆ្នោតអាហ្វហ្គានីស្ថានជាង ២,៦ លាននាក់បានទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី ២៨ ខែកញ្ញាកន្លងទៅ។ ប្រធានាធិបតីលោក Ashraf Ghani និងលោកAbdullah គឺជាបេក្ខជន២រូបដ៏សំខាន់ៗនៅក្នុងការបោះឆ្នោតនេះ។ ប្រសិនបើគ្មានបេក្ខជនណាដណ្តើមលើសពី ៥០% នៃសំលេងឆ្នោតគាំទ្រ នោះការបោះឆ្នោតជុំទី ២ នឹងប្រព្រឹត្តទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ