អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម

អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម - ảnh 1
អាហ្សង់ទីនរៀបចំវេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ មេសា នៅរដ្ឋធានី Buenos Aires របស់ អាហ្សង់ទីន វេទិការស្តីពីសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមត្រូវបានរៀបចំ
ឡើង ដោយមានការចូលរួមរបស់តំណាងក្រសួងការបរទេសអាហ្សង់ទីនស្ថាន
ទូតរុស្ស៊ីនិង អាមេរិក រួមជាមួយតំណាងអង្គភាពអាជីវកម្មអាហ្សង់ទីនចំនួន ៣០។
នៅវេទិការនេះ តំណាងស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឧទ្ទេសនាម
អំពីស្ថានភាព សេដ្ឋកិច្ចនយោបាយនិងសង្គមរបស់វៀណាមនាពេលថ្មីៗនេះ
ជាពិសេស សង្កត់ធ្ងន់ទៅលើភាពងាយស្រួលក្នុងគោលនយោបាយទាក់ទាញ
ទុនវិនិយោគពីបរទេស។ បណ្ដាតំណាងបានអះអាងថា៖ ទីផ្សារវៀតណាម
មានឱកាសល្អជាច្រើនសំរាប់ផលិត ផលអាហ្សង់ទីន ដូចជា៖ ទឹកដោះគោ
ស្រាទំពាំងបាយជូរ សាច់គោ ផ្លែឈើ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ