អេហ្ស៊ីប ហ្ស៊កដានីនិងប៉ាឡេស្ទីនអំពាវនាវឲ្យស្តារ ដំណើរការសន្តិភាពរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើងវិញ

(VOVWORLD) - មន្ត្រីការទូតជួរមុខទាំងបីរបស់អេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីនបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការចាប់ផ្តើមការចរចាយ៉ាងម៉ឺងម៉ាត់រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និង យូរអង្វែង ក៏ដូចជាឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយផ្អែកលើ ខ្សែព្រំដែនឆ្នាំ១៩៦៧ ដោយមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានី។

អេហ្ស៊ីប ហ្ស៊កដានីនិងប៉ាឡេស្ទីនអំពាវនាវឲ្យស្តារ ដំណើរការសន្តិភាពរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើងវិញ - ảnh 1ជម្លោះរវាងជនជាតិប៉ាឡេស្ទីននិងអ៊ីស្រាអែលនៅតំបន់ Sheikh Jarrah នៅក្រុងហ្សេរូសាឡឹមខាងកើតកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី៩ ខែមីនា នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាប្រចាំលើកទី ១៥៧ នៃ ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់នៅទីក្រុងគែរ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បានជួបពិភាក្សាជាមួយសមភាគីហ្សកដានី និងប៉ាឡេស្ទីន ក្នុងកិច្ចខិតខំ ប្រឹងប្រែងសំដៅស្តារឡើងវិញនូវដំណើរការចរចាសន្តិភាព និងដោះស្រាយជម្លោះ រវាងប៉ាឡេស្ទីន - អ៊ីស្រាអែល។
មន្ត្រីការទូតជួរមុខទាំងបីរបស់អេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីនបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការចាប់ផ្តើមការចរចាយ៉ាងម៉ឺងម៉ាត់រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និង យូរអង្វែង ក៏ដូចជាឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយផ្អែកលើ ខ្សែព្រំដែនឆ្នាំ១៩៦៧ ដោយមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានី។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Shoukry និងសមភាគីហ្សកដានី និង ប៉ាឡេស្ទីនក៏បានសម្តែងនូវបំណងចង់ឲ្យភាគីពាក់ព័ន្ធនានាចូលរួមយ៉ាងសកម្មក្នុងដំណើរ ការសន្តិភាព ហើយខិតខំដោះស្រាយគ្រប់បញ្ហាទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ