អេហ្ស៊ីបខំប្រឹងប្រែងជំរុញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ

(VOVWORLD) - នៅខាងក្រៅសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិទី ៧២ នៅទីក្រុង New York អាមេរិក នាថ្ងៃទី ១៩ កញ្ញា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានជួបធ្វើការដោយឡែកជាមួយ សមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សំដៅពិភាក្សាអំពីដំណើរសន្តិភាពមជ្ឈឹមបូព៌ារក៏ដូចជាការ បង្រួបបម្រួមជាតិប៉ាឡេស្ទីនរវាងគណបក្សនយោបាយស្នូលចំនួន ២ គឺ Hamas និង Fatah ផងដែរ។
អេហ្ស៊ីបខំប្រឹងប្រែងជំរុញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ - ảnh 1 អេហ្ស៊ីបខំប្រឹងប្រែងជំរុញដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារ

(VOVworld) – នៅខាងក្រៅសម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិទី ៧២ នៅទីក្រុង New York អាមេរិក នាថ្ងៃទី ១៩ កញ្ញា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi បានជួបធ្វើការដោយឡែកជាមួយ សមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សំដៅពិភាក្សាអំពីដំណើរសន្តិភាពមជ្ឈឹមបូព៌ារក៏ដូចជាការ បង្រួបបម្រួមជាតិប៉ាឡេស្ទីនរវាងគណបក្សនយោបាយស្នូលចំនួន ២ គឺ Hamas និង Fatah ផងដែរ។ ក្នុងបណ្ដាជំនួបពោលខាងលើ លោក Sisi បានសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃការចាប់ផ្តើមការចរចារឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនសំដៅទទួល ឲ្យបានវិធានការលើគ្រប់ជ្រុងជ្រោយមួយ។ ក្រៅពីនោះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិ ភាក្សាអំពីរបៀបស្តារឡើងវិញដំណើរសន្តិភាពនិងការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ទៀត ផង។ ខណៈពេលនោះ ប្រធានាធិបតីអេហ្ស៊ីបនិងសមភាគីប៉ាឡេស្ទីនបានឯកភាពខំ ប្រឹងប្រែងឆ្ពោះទៅវិធានការរដ្ឋចំនួន ២ ដែរ។ ប្រធានាធិបតី Abbas ក៏បានសម្តែង សុទិដ្ឋិនិយមអំពីយថាទស្សន៍ឯកភាពបណ្ដាចលនាផ្សេងៗទៀតនៅប៉ាឡេស្ទីន។ រីឯ ប្រធានាធិបតីអេហ្ស៊ីបបានអះអាងថា៖ ប៉ាឡេស្ទីនជានិច្ចកាលជាអាទិភាពជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់អេហ្ស៊ីបហើយកែរនឹងបន្តខ្នះខ្នែងជាមួយភាគីទាក់ទិននានារបស់ប៉ាឡេស្ទីនសំដៅបញ្ចប់ស្ថានភាពអមិត្តរវាងត្រើយខាងលិចនិងតំ

បន់ហ្គាហ្សា។ លោកក៏បានអំពាវនាវឲ្យប្រជាជនប៉ាឡេស្ទីនសហប្រតិបត្តិការជាមួយ អ៊ីស្រាអែលប្រកបដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ