អេហ្ស៊ីបជួយឧបត្ថម្ភកសាងកំលាំងកងទ័ពរបស់ស៊ីរីឡើងវិញ

(VOVWORLD) - នាថ្ងៃទី ១៩ កញ្ញា អេហ្ស៊ីបប្រកាសនឹងជួយឧបត្ថម្ភកសាងនិងរៀបចំ ឡើងវិញកំលាំងកងទ័ពជាតិរបស់លីប៊ីតាមរូបសណ្ឋានកងទ័ពរបស់អេហ្ស៊ីបក្នុងកាលៈទេសៈសង្គ្រាមស៊ីវិលនៅប្រទេសអាហ្វ្រិកខាងជើងនេះកំពុងឈានទៅដល់ដំណាក់ កាលចុងក្រោយ។ 
 
អេហ្ស៊ីបជួយឧបត្ថម្ភកសាងកំលាំងកងទ័ពរបស់ស៊ីរីឡើងវិញ - ảnh 1 អេហ្ស៊ីបជួយឧបត្ថម្ភកសាងកំលាំងកងទ័ពរបស់ស៊ីរីឡើងវិញ

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា អេហ្ស៊ីបប្រកាសនឹងជួយឧបត្ថម្ភកសាងនិងរៀបចំ ឡើងវិញកំលាំងកងទ័ពជាតិរបស់លីប៊ីតាមរូបសណ្ឋានកងទ័ពរបស់អេហ្ស៊ីបក្នុងកាលៈទេសៈសង្គ្រាមស៊ីវិលនៅប្រទេសអាហ្វ្រិកខាងជើងនេះកំពុងឈានទៅដល់ដំណាក់ កាលចុងក្រោយ។ កងទ័ពលីប៊ីបច្ចុប្បន្នគឺជាកំលាំងដែលកំពុងបោះទ័ពនៅតំបន់ប៉ែកខាងកើតដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar។ បណ្ដាថ្នាក់ដឹកនាំនៃកងទ័ពជាតិ លីប៊ីបានទៅកាន់រដ្ឋធានីកែរដើម្បីជួបធ្វើការជាមួយអគ្គសេនាធិការកងទ័ពអេហ្ស៊ីប លោក  Mahmoud Hijazi។ អ្នកនាំពាក្សកងទ័ពអេហ្ស៊ីប លោក Tamer Hijazi បាន លើកច្បាស់ថា៖ សមាជិកម្នាក់ក្នុងកងទ័ពលីប៊ីបានជ្រើសរើសអេហ្ស៊ីបជាការចាប់ផ្តើម សំរាប់ការស្តារឡើងវិញកងកំលាំងនៃប្រទេសនេះសំដៅបញ្ចប់ស្ថានភាពបំបែកបាក់ ហើយឯកភាពកងទ័ពលីប៊ី។ បេសកកម្មនេះសន្យាកសាងរដ្ឋទំនើបប្រជាធិបតេយ្យនិង ស៊ីវិលមួយដោយឈរលើគោលការណ៍ផ្ទេរប្រគល់សិទ្ធិអំណាចប្រកបដោយសន្តិភាព និងស្រុះចិត្តគំនិត។ នាយទាហានមិនបញ្ចេញឈ្មោះមួយរូបក្នុងកងទ័ពលីប៊ីបានអះ អាងថា៖ កងទ័ពមិនទទួលស្គាល់ក្រុមប្រដាប់អាវុធក្រៅផ្លូវការណាមួយឡើយ ប៉ុន្តែ ត្រៀមខ្លួនជាស្រេចរៀបចំការពិភាក្សាដោយមានក្តីសង្ឃឹមថា៖ បណ្ដាក្រុមទាហាននឹង រំសាយហើយចូលរួមកងកំលាំងជាតិដោយរបៀបបុគ្គល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ