អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ស្តារសន្តិសុខឡើងវិញបន្ទាប់ពីជ័យជំនះទៅលើ IS

(VOVWORLD) - អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ស្តារសន្តិសុខ ឡើងវិញស្ថិរភាពស្ថានភាពក៏ដូចជាដំណើរកសាងប្រទេសឡើងវិញបន្ទាប់ពីជ័យ ជំនះនាពេលថ្មីៗនេះរបស់កំលាំងសន្តិសុខអ៊ីរ៉ាក់ទៅលើអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS)។
អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ស្តារសន្តិសុខឡើងវិញបន្ទាប់ពីជ័យជំនះទៅលើ IS  - ảnh 1អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ស្តារសន្តិសុខឡើងវិញបន្ទាប់ពី ជ័យជំនះទៅលើ IS  

(VOVworld) – អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ស្តារសន្តិសុខ ឡើងវិញស្ថិរភាពស្ថានភាពក៏ដូចជាដំណើរកសាងប្រទេសឡើងវិញបន្ទាប់ពីជ័យ ជំនះនាពេលថ្មីៗនេះរបស់កំលាំងសន្តិសុខអ៊ីរ៉ាក់ទៅលើអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS)។ សេចក្តីជូនដំណឹងពោលខាងលើត្រូវបានរដ្ឋមន្ត្រីការបរទេស អេហ្ស៊ីប លោក Sameh Shoukry នាំចេញក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក Haider al-Abadi នាថ្ងៃទី ១៩ កក្កដា នៅទីក្រុង Mosul អ៊ីរ៉ាក់។អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប លោក Ahmed Abu  Zeid បានឲ្យដងឹថា៖ លោក Soukry បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ាក់ ដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Mosul គឺផ្នែកមួយក្នុងការខ្នះខ្នែងរបស់ អេហ្ស៊ីបសំដៅជំរុញកិច្ចសហការលើគ្រប់ជាន់ថ្នាក់ជាមួយអ៊ីរ៉ាក់ ជាពិសេសគឺក្នុង ការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានឲ្យដឹងថា៖ ជ័យជំនះនាពេលថ្មីៗនេះរបស់អ៊ីរ៉ាក់ទៅលើ IS រួមវិភាគ ទានធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋអ៊ីរ៉ាក់និងស្ថិរភាពរបស់ប្រទេសជាតិ។ ថ្នាក់ដឹនាំទាំងពីររូបក៏ពិភាក្សាអំពីបញ្ហាមួយចំនួន ក្នុងនោះ មានលទ្ធផលនៃការធ្វើ អន្តរាគមន៍នៃប្រទេសមួយចំនួនក្នុងតំបន់ដូចទួរគីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ